ខ្សែបម្រើរបស់ Manchester United កីឡាករ Ander Herrera ចង់ពិភាក្សាជាមួយងគ្រូបង្វឹករបស់ក្លឹបនេះ រឿងអនាគត។

photo of Ander Herrera នឹងលោក Jose Mourinho
Ander Herrera នឹងលោក Jose Mourinho

ពិតណាស់ខ្សែបម្រើសញ្ចាតិអេស្ប៉ាញរូបនេះ រដូវកាលមុនលោកមិនសូវមានអវត្តមានសោះនៅលើទីលាន នឹងត្រឹមតែជាកីឡាករបម្រុងរបស់លោក Jose Mourinho។ ជាពិសេសរដូវកាលថ្មីនេះធ្វើឱ្យលោកកាន់តែព្រួយបារម្ភរឿងខ្សែបម្រើ Fred ដែល Manchester United ទើបតែទិញពីក្លឹប Shakhtar Donetsk ខណៈដែលលោកមើលឃើញថាការមកដល់របស់ខ្សែបម្រើសញ្ចាតិប្រសីុលរូបនេះនឹងធ្វើឱ្យលោកកាន់តែអស់ឱកាសលេង។

Herrera នៅសល់រយៈពេល 12ខែទៀតជាមួយបិសាចក្រហម នឹងមានសិទ្ធចរចារនឹងចុះកុងត្រាជាមួយក្លឹបផ្សេងទៀតក្នុងខែមករា 2019 ៕

ប្រភពពី៖ Goal