photo by Ander Herrera
Ander Herrera open to quitting Manchester United for Atletico Madrid

យោងតាមរបាយការណ៍បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមចាប់អារម្មណ៍លើតារាបាល់ទាត់របស់ក្លិប Manchester United លោក​ Ander Herrera ហើយខ្សែបម្រើរូបនេះមានបំណងទាក់ទងជាមួយនឹងគ្រូបង្វឹករបស់ Atletico លោក Diego Simeone ។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះលែងមានកិច្ចសន្យាជាមូយ Man United នៅរដូវក្តៅខាងមុខនេះ ហើយអាចចាប់ផ្តើមចរចារជាមួយក្លឹបបរទេសលើការផ្លាស់ប្តូររបស់ Bosman កាលពីខែមករាដោយកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងថ្មីមួយនៅទឹកដី Old Trafford ។

ហើយបើយោងតាមគេហទំព័ររបស់អេស្ប៉ាញ AS Atletico ជឿជាក់ថាពួកគេអាចបញ្ចុះបញ្ចូល Herrera ឱ្យវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញហើយកិច្ចព្រមព្រៀងមួយទៀតនឹងមកដល់។

ការចាប់អារម្មណ៍របស់ Atletico លើ Herrera មិនមែនជាការរឿងថ្មីឡើយដោយសារតែខ្សែបម្រើរូបនេះត្រូវបានលុបចោលពីគោលដៅដ៏សំខាន់កាលពីមួយឆ្នាំមុន។

 

ប្រភពពី metro