Herrera និយាយថា Lionel Messi ត្រូវការពេលវេលាបន្ថែមដើម្បីមានទម្រង់ដូចដើម
ខ្សែបម្រើក្លិប Paris Saint Germain កីឡាករ Ander Herrera បានបង្ហើបប្រាប់គ្មានសល់ អំពីឥទ្ធិពលរបស់មិត្តរួមក្រុមថ្មីរបស់គេ គឺ កីឡាករ Lionel Messi។

ជាការពិតណាស់ Messi បានផ្លាស់ពី Barca មកចូលរួមជាមួយ PSG កាលពីទីផ្សារដោះដូរ កីឡាកររដូវក្តៅ កន្លងទៅ នេះបន្ទាប់ពី Barca បានជួបបញ្ហាហិរញ្ញវិត្ថុ នៅ ក្នុងក្លិប។ យ៉ាងណាមិញ យើងឃើញថា Messi ពុំសូវជះឥទ្ធិពលខ្លាំង ដូចកាលនៅ Barca ទេ ដោយហេតុព្រោះ គេមិនទាន់សម្របនឹងអាកាសធាតុ នៅទឹកដីថ្មីនេះបាន។
Herrera បាននិយាយថា៖ “កីឡាករល្អកម្រិតដូច Messi នេះ គេត្រូវការពេលដើម្បីសម្របខ្លួននឹងអាកាសធាតុ នៃតំបន់ថ្មីៗដែលគេទៅ មិនថា គេទៅដល់ បារាំង អេស្ប៉ាញ ឬ ជប៉ុន អ្វីទេឲ្យតែគេសម្របបាន គេដឹងតែបានទម្រង់ដើមមកវិញដែរហើយ។
លើសពីនេះទៅទៀត ការហ្វឹកហាត់ជាមួយគេ គឺមានភាពហ្មត់ចត់ណាស់ មិនងាយមានការលេងសើចទេ។ មួយវិញទៀត ពួកយើងទាំងអស់គ្នានៅក្នុងក្រុម ក៏ត្រូវមានតួនាទី ក្នុងការជួយជ្រោមជ្រែង ធ្វើជាអ្នកគាំទ្រគេលើទីលានដែរ ដើម្បីឲ្យគេងាយឆាប់សម្របនឹងទឹកដីថ្មីនេះបាន” ៕