​ខ្សែ​ប្រយុទ្ធ Son Heung-min ​បាន​ក្លាយ​ជា​កីឡាករ​អាស៊ី ​យក​បាន​ស្បែក​ជើង​មាស​ក្នុង​ក្របខណ្ឌ English Premier League ​រដូវ​កាល​នេះ​ហើយ ​ក្រោយ​ពី​រូបគេ​រក​បាន​២៣​គ្រាប់។

Son Heung-min
Son Heung-min

​កីឡាករ​លេង​នៅ​ក្លឹប Spurs ​ខាង​លើ​នេះ​ធ្វើ​បាន​ល្អ​ណាស់​នៅ​រដូវ​កាល​នេះ។ រូបគេ​បាន​ជួយ​ក្រុម Spurs ​ជាប់​ចំណាត់​ថ្នាក់​លេខ​៤​បាន​លេង​ពាន​រង្វាន់ UEFA Champions League ​នៅ​រដូវ​កាល​ក្រោយ ​ហើយ​ក៏​មាន​ឱកាស​ទទួល​បាន​ស្បែក​ជើង​មាស​ផង​ដែរ។ ​ការ​ក្លាយ​ជា Top Scorer ​ប្រចាំ​រដូវ​កាល​នេះ​ដែរ គឺ​រូបគេ​រក​បាន​២៣​គ្រាប់​ស្មើ​ជាមួយ Mohamed Salah ​ដែរ។ ដូច្នេះ ​ពួកគេ​ទាំង​ពីរ​បាន​ស្បែក​ជើង​មាស​ដូច​គ្នា។

​ក្រោយ​បាន​ពាន​រង្វាន់​នេះ Son ​បាន​និយាយ​ថា​៖ “​វា​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​ក្នុង​ការ​ទទួល​បាន​រង្វាន់​នេះ។​ ខ្ញុំ​មិន​អាច​ជឿ​វា​បាន​ទេ។ ​ខ្ញុំ​ពិត​ជា​រំជួល​ចិត្ត​ណាស់។​ ខ្ញុំ​សុបិន​អំពី​វា​កាល​ពី​កុមារភាព​។ ខ្ញុំ​មិន​អាច​ជឿ​បាន​ទេ”៕