chelsea-vs-newcastle-united-1-0-highlights-goals-replay-video-premier-league-19.10.2019
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Gabriel Jesus បញ្ចប់ការតេស្តសុខភាព នៅ Arsenal ដោយជោគជ័យ នឹងប្រកាសជាផ្លូវការឆាប់ៗ
ខ្សែប្រយុទ្ធ Gabriel Jesus បានធ្វើការបញ្ចប់ការតេស្តសុខភាពនៅក្លឹប Arsenal នៅក្នុងថ្ងៃនេះដោយជោគជ័យ ដោយការប្រកាសជាផ្លូវការនូវការផ្លាស់ពី Manchester City ទៅកាន់ Arsenal នេះនឹងធ្វើនៅពេលឆាប់ៗខាងមុខ។ នេះបើយោងតាមកំពូលអ្នកកាសែត Fabrizio Romano ។ នៅក្នុងរដូវកាលថ្មីនេះ Jesus នឹងទៅលេងនៅក្លឹបកាំភ្លើងធំ Arsenal ដោយមានកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។ នៅខណៈនេះទាំង Arsenal និង Man City បានព្រមព្រៀងរួចរាល់អស់ ដោយចាំតែពេលប្រកាសជាផ្លូវការប៉ុណ្ណោះ។ បើតាមប្រភពខាងលើ Arsenal ចាយសរុបប្រមាណ ៥៥លានដុល្លារ ដើម្បីនាំយក Gabriel Jesus មកកាន់ក្លឹបរបស់ខ្លួន៕
29 Jun 2022
Football News
Di Maria ព្រមទៅលេងឲ្យ Juventus នៅរដូវកាលថ្មីនេះហើយ
ខ្សែបម្រើ Angel Di Maria ព្រមទៅលេងឲ្យក្លឹប Juventus សម្រាប់រដូវកាលថ្មីឆ្នាំ២០២២/២៣ ខាងមុខនេះហើយដោយនឹងប្រកាសជាផ្លូវការនៅសប្ដាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports នៅក្នុងថ្ងៃនេះ។ Di Maria បានព្រមទៅ Juventus ក្រោយក្លឹបនេះព្រមឲ្យកុងត្រាត្រឹម១ឆ្នាំទៅតាមអ្វីដែលកីឡាករនេះចង់បាន ណាមួយទៀតដោយសារតែមិនឃើញ Barca ដាក់សំណើដូចអ្វីដែលពួកគេលើកឡើងថាចង់បាន ក៏សម្រេចទៅ Juventus វិញតែម្ដង។ Juventus បានចំណាយជិត ៦.៣លានដុល្លារ សម្រាប់នាំយក Di Maria ដែលជា Free Agent ក្រោយចាកចេញពី Paris Saint Germain ។ Di Maria ចាកចេញពី PSG ដោយ Free Agent ក្រោយរួមរស់អស់៧ឆ្នាំ ដោយចូលរួមលេងឲ្យ ២៩៥ប្រកួត និងស៊ុតចូល៩២គ្រាប់៕
29 Jun 2022
Football News
ឲ្យតម្រុយ Pique អាចនឹងត្រលប់ទៅលេងនៅអង់គ្លេសវិញ ក្រោយ Barca លែងត្រូវការ
ខ្សែការពាររបស់ Barcelona កីឡាករ Gerard Pique បានបង្កឲ្យមានពាក្យចចាមអារ៉ាមអំពីការផ្ទេរជាច្រើន បន្ទាប់ពីប្រទះឃើញយួរថង់មានឡូហ្គោរបស់ Chelsea។ កីឡាករវ័យ៣៥ឆ្នាំកំពុងស្ថិតក្នុងទីក្រុងឡុងដ៏ដើម្បីលើកទឹកចិត្តកីឡាករវាយកូនបាល់ Rafael Nadal ប្រកួតក្នុងកម្មវិធី Wimbledon។ ប៉ុន្តែគេបានមើលឃើញ Pique កាន់កាន់ថង់មានរូបសញ្ញាក្រុមតោខៀវ Chelsea។ ជាមួយអ្នកចាត់ការរបស់ Barca លោក Xavi បានប្រាប់ Pique ថា គេលែងជាតម្រូវការនៅកីឡដ្ឋាន Nou Camp ការសម្រេចចិត្តរបស់កីឡាករសញ្ជាតិអេស្ប៉ាញបង្ហាញឡូហ្គោ Chelsea បានធ្វើឲ្យមានការពិភាក្សាជាច្រើនអំពីការលទ្ធភាពផ្ទេរ។ យោងតាមសារព័ត៌មានរបស់អេស្ប៉ាញបានចុះផ្សាយថា Pique បានទៅហាងរបស់ Chelsea ដើម្បីទិញអាវឲ្យកូនៗ។ ការផ្លាស់ទៅកាន់កីឡដ្ឋាន Stamford Bridge នឹងមិនមានបញ្ហាអ្វីឡើយ ខណៈដែលក្រុមលោក Thomas Tuchel កំពុងចង់ពង្រឹងតំបន់ការពារបន្ថែម ក្រោយពីការចាកចេញរបស់ Antonio Rudiger និង Andreas Christensen។ Gerard Pique ត្រូវបាន Xavi ប្រាប់កាលពី២សប្ដាហ៍មុនថា គេគ្មានអនាគតនៅ
29 Jun 2022
Football News
Thiago Silva ចង់ឲ្យ Neymar ចេញពី PSG មកលេងនៅ Chelsea
ខ្សែការពារ Thiago Silva បានបង្ហាញពីក្ដីសង្ឃឹមថា ចង់ឲ្យមិត្តរួមជាតិប្រេស៊ីល Neymar មកចូលរួមនៅ Chelsea ជាមួយខ្លួន។ Neymar កំពុងមានការទាក់ទងផ្ទេរចេញពីក្លឹប Paris Saint-Germain ស្របពេលដែល Chelsea គឺជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងទៀតចង់បានរូបគេ។ ខ្សែការពាររបស់តោខៀវ Silva ត្រូវបានសួរអំពីប្រធានបទរបស់ Neymarដោយសារព័ត៌មានក្នុងស្រុក ខណៈកំពុងសម្រាកលំហែកាយនៅប្រទេសប្រេស៊ីល។ កីឡាករវ័យ៣៧ឆ្នាំបាននិយាយថា Neymar គួរតែទៅ Chelsea។ ប្រសិនបើវាកើតឡើងមែន វានឹងជារឿងល្អបំផុត។ គេសង្ឃឹមថាវានឹងក្លាយជាការពិត។ តាមពិតទៅ Chelsea បានតាមទិញ Neymar តាំងពីឆ្នាំ២០១០ ប៉ុន្តែពេលនេះត្រូវក្លឹប Santos បដិសេធសំណើរបស់ពួកគេ។ Neymar បានផ្លាស់ទៅកាន់ Barcelona កាលពីឆ្នាំ២០១៣ ចំណាយពេល៤ឆ្នាំនៅទៅនោះបានជួយក្រុមឈ្នះពាន La Liga ២ដង មុនពេលផ្ទេរទៅកាន់ PSG ក្នុងតម្លៃខ្លួនកំណត់ត្រាពិភពលោក២២២លានអឺរ៉ូ៕
29 Jun 2022
Football News
Verratti ត្រូវបានចោរប្លន់ ខណៈពេលស្នាក់លំហែកាយនៅផ្ទះ Ronaldo ប្រេស៊ីល
ខ្សែបម្រើ Marco Verratti ត្រូវបានចោរប្លន់គ្រឿងអលង្ការ និងលុយ ខណៈពេលស្នាក់លំហែកាយនៅផ្ទះរបស់ Ronaldo Nazario (Ronaldo ប្រេស៊ីល) អតីតខ្សែប្រយុទ្ធដ៏ល្បីឈ្មោះរបស់ប្រេស៊ីល និងបច្ចុប្បន្នជាប្រធានក្លឹប Real Valladolid ដែលស្ថិតនៅឯកោះ Ibiza ប្រទេសអេស្ប៉ាញនៅកាលថ្ងៃច័ន្ទ ម្សិលមិញនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca នៅក្នុងថ្ងៃនេះ។ នៅខណៈពេលនេះខាងប៉ូលិសតំបន់ខាងលើកំពុងធ្វើស៊ើបអង្កេត ក្រោយទទួលពាក្យបណ្ដឹងកាលពីម្សិលមិញ។ បើតាមប្រភពខាងលើ ក្រុមចោរបានចូលប្លន់ផ្ទះខាងលើ នៅពេលដែលមិនមែនមាននរណាម្នាក់នៅក្នុងផ្ទះ ហើយគេក៏បានរកអង្កេតឃើញផងក្រុមមិនបានបន្សល់ស្លាកស្នាមដូចជាកម្ទេចទ្វារនានាដើម្បីទម្លុះចូលទៅកាន់ផ្ទះខាងលើដែរ។ ទ្រព្យសម្បត្តិដូចជាគ្រឿងអលង្ការ និងសាច់លុយសុទ្ធដែល Verratti បានបាត់បង់ក្នុងហេតុការណ៍ខាងលើនេះ មិនដឹងច្បាស់ថាបាត់ប៉ុន្មានឲ្យពិតប្រាកដឡើយដោយទិន្នន័យប៉ាន់ស្មានគិតជាទឹកប្រាក់គឺប្រមាណ ៣.២លានដុល្លារអាមេរិកឯណោះ។ គួរបញ្ជាក់ផងដែរនៅពេលនេះ Verratti កំពុងសម្រាកលំហែកាយដើម្បីត្រៀមត្រលប់ទៅហ្វឹកហាត់ត្រៀមរដូវកាលថ្មីនៅខែក្រោយ។ កីឡាករនេះក៏បានសម្រាកម្ដងទៀតផងដែរនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ខាងមុខ ដោយតែក្រុមអ៊ីតាលី មិនបានទៅលេង World Cup 2022 នៅប្រទេសកាតាឡើយ៕
28 Jun 2022
Football News
Koeman រិះគន់ទម្រង់លេងរបស់ Barcaថា ចាស់កំរិល
លោក Ronald Koeman អតីតគ្រូបង្គោលក្លឹប Barcelona បានធ្វើការរិះគន់អតីតក្លឹបដែលលោកធ្លាប់ដឹកនាំទៅកាន់ Esport3 ថា ទម្រង់លេងរបស់ក្លឹបហ្នឹងគឺចាស់កំរិល។ លោក Koeman បាននិយាយថា៖” ប្រសិនបើជាយើងលេងប្រើខ្សែការពារកណ្ដាល ៣នាក់ និងខ្សែការពារ ៥នាក់ យើងមិនអាចនិយាយទម្រង់លេងហ្នឹងថាជា ទម្រង់លេងបែបការពារនោះទេ។ ប្រើទម្រង់លេងបែបហ្នឹងអស់រយៈពេល ៣-៤ខែ យើងឃើញថាយើងលេងបានល្អណាស់នៅក្នុងការប្រកួតប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឧទាហរណ៍ច្បាស់តែម្ដងគឺនៅពេលប្រកួតផ្ដាច់ព្រ័ត្រជាមួយនឹង Athletic “។ លោកបានបន្តថា៖” Barca កំពុងរស់នៅអតីតចាស់កំរិល ប្រើតែទម្រង់ ៤-៣-៣ និង Tiki-Taka ។ ទម្រង់បាល់ទាត់គឺបានប្រែប្រួលផ្លាស់ប្ដូររហូតមក។ ឥឡូវនេះវាប្រែប្រួលខ្លាំង ទាមទារឲ្យប្រើតិកនិកលឿនជាងមុន ឲ្យកីឡាករប្រើកម្លាំងជាងមុន។ យើងមិនរស់នៅប្រើតែទម្រង់ចាស់កំរិលហ្នឹងបានទេ “។ កាលពីរដូវកាលឆ្នាំ២០២១/២២ Barca បានជួបលេខ២ ក្នុងតារាងប្រកួត La Liga ដោយមាន៧៣ពិន្ទុ ខណៈ Real Madrid ជាអ្នកឈ្នះពាន មាន៨៦ពិន្ទុ៕
28 Jun 2022