Highlight បាល់ទាត់ Granada 2-0 Barcelona
Related
Uncategorized
Raphael Varane កំពុងតែពិចារណាសម្រេចពីអនាគតរបស់គេ
ខ្សែការពារកណ្តាល Raphael Varane របស់ក្រុម Real Madrid នឹងសម្រេចអនាគតរបស់គេនាប៉ុន្មានថ្ងៃខាងមុខ។ កីឡាករសញ្ជាតិបារាំងរូបនេះនៅតែមិនឆ្លើយតបនឹងការផ្តល់ជូនកិច្ចសន្យាជាថ្មីរបស់ក្លឹបដែលត្រូវបានបង្ហាញជាច្រើនសប្តាហ៍មុនហើយឥឡូវនេះមានសំណើពីក្លឹបយក្សមកពីអង់គ្លេសចំនួន ២ គឺបីសាចក្រហម Man United និងតោខៀវ Chelsea ។ ក្រុមបីសាចក្រហម Man United ទំនងជាអ្នកនាំមុខគេក្នុងការធ្វើឱ្យកីឡាកររូបនេះចាកចេញពីក្រុម Real Madrid នៅរដូវក្តៅនេះ។ ឥឡូវនេះក្រុមអធិរាជស Real Madrid គ្រាន់តែចង់ធានាថាពួកគេនឹងទទួលបានប្រាក់តាមដែលពួកគេបានដាក់សម្រាប់ការផ្ទេរ Varane តែប៉ុណ្ណោះ។ យោងតាមប្រភពជាច្រើនខ្សែការពារសញ្ជាតិបារាំងរូបនេះនឹងទទួលបានប្រាក់ប្រហែល ១០ លានផោនក្នុងមួយឆ្នាំដែលជាចំនួនទ្វេដងនៃកិច្ចព្រមព្រៀងបច្ចុប្បន្ន។ កិច្ចសន្យារបស់ Raphael Varane ជាមួយនឹងក្លឹប Real Madrid នឹងផុតកំណត់នៅរដូវក្តៅក្រោយ។ តាម Transfermarkt ប៉ាន់ស្មានតម្លៃបច្ចុប្បន្នរបស់ខ្សែការពារវ័យ ២៨ឆ្នាំរូបនេះគឺ ៧០ លានអឺរ៉ូ។
20 Jul 2021
Uncategorized
មានធ្លាប់ដឹងទេថា សហភាពសូវៀតធ្លាប់ឈ្នះពាន Euro មុនពេលមិនទាន់ដួលរលំ
ប្រិយមិត្តប្រាកដជាដឹងហើយថា ប្រទេសខ្លាំងៗផ្នែកបាល់ទាត់មួយចំនួនដូចជា អាល្លឺម៉ង់ អ៊ីតាលីជាដើមនោះសុទ្ធតែធ្លាប់ឈ្នះពានជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប Euro។ បើតាមប្រវត្តិនៃពាន Euro សហភាពសូវៀតក៏ធ្លាប់ឈ្នះពានមួយនេះដែរ ដោយឈ្នះនៅពេលដែលព្រឹត្តិការណ៍នេះលេងដំបូងនៅឆ្នាំ១៩៦០តែម្ដង។ កាលពីឆ្នាំ១៩៦០ Euro មិនមានទម្រង់ដូចបច្ចុប្បន្ននោះទេ ដោយក្រុមជម្រើសជាតិទ្វីបអឺរ៉ុបចំនួន ១៧ក្រុមលេងជម្រុះគ្នាចំនួន ២ជើងនៅតាមទឹកដីរៀងៗខ្លួន។ ក្រោយពីរកឃើញអ្នកឈ្នះចំនួន ៤ក្រុមនៅវគ្គ ៨ក្រុមចុងក្រោយហើយ ទើបលេងនៅដីបារាំង។ ក្រុមទាំង ៤នោះមានដូចជា សូវៀត បារាំង ឆេកូស្លូវ៉ាគី និងយូហ្គោស្លាវី។ ក្រុមទាំង ៤នេះលេងនៅក្នុងទម្រង់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយនៅវគ្គផ្ដាច់ព្រ័ត្រ សូវៀត បានជួបគ្នាជាមួយយូហ្គោស្លាវី។ ហើយចុងបញ្ចប់ សូវៀតឈ្នះយូហ្គោស្លាវីក្នុងលទ្ធផល ២ ទល់នឹង ១។ ក្នុងប្រវត្តិ Euro ក្រុមជម្រើសជាតិមកពីប្រទេសលីគកំពូលទាំង ៥អឺរ៉ុប សុទ្ធតែបានឈ្នះអស់ហើយ នៅឡើយតែអង់គ្លេសប៉ុណ្ណោះ ដែលមិនទាន់ស្គាល់រសជាតិឈ្នះពាននេះ៕
18 Jun 2021
Uncategorized
អតីតកីឡាករក្លឹប Arsenal ម្នាក់ថា ក្រុម Arsenal គ្មានអ្វីប្រសើរទេ ក្រោមការដឹកនាំរបស់លោក Unai Emery
អតីតខ្សែបម្រើក្លឹប Arsenal លោក Ray Parlourបានរិះគន់គ្រូបង្វឹកក្រុម Arsenal លោក Unai Emery ដោយសារតែខកខានមិនបានជួយឲ្យក្រុមនេះឈានទៅមុខ បន្ទាប់ពីការដឹកនាំរយៈពេល២២ឆ្នាំរបស់លោក Arsene Wenger បានបញ្ចប់។ Ray ជឿថា លទ្ធផលក្រៅពីការបញ្ចប់ក្នុងក្រុមកំពូលទាំងបួនមានន័យថា ជាបរាជ័យសម្រាប់ក្រុម Arsenal ដែលបច្ចុប្បន្នឈរនៅលេខរៀងទី៥នៅក្របខណ្ឌ PL ។ ក្រុម Arsenal រងការរិះគន់ខា្លង បន្ទាប់ពីចាញ់ក្រុម Sheffield United ១-០កាលពីថ្ងៃច័ន្ទ ដែលបានបញ្ចប់ស្ថិតិមិនដែលចាញ់របស់ពួកគេ៨ប្រកួតជាប់គ្នា។លោក Ray បាននិយាយថា “ទេ គ្មានអ្វីប្រសើរទេ ប៉ុន្តែនៅមានឱកាស។ប្រសិនបើពួកគេឡើងមកឈរនៅលេខរៀងទី៤ វាគឺជារដូវកាលដ៏ល្អ។ បាល់ទាត់នៅក្របខណ្ឌ CL គឺជារឿងសំខាន់សម្រាប់ Arsenal ដែលត្រូវបោះជំហានទៅមុខ”។ លោក Ray បន្តថា “ប្រសិនបើពួកគេឡើងមកឈរនៅលេខរៀងទី៥និង៦នៅឆ្នាំនេះ មានន័យថា ពួកគេបរាជ័យជាថ្មីទៀត។ ពីព្រោះពួកគេឈានចូលទីផ្សារទិញដូរកីឡាករ ហើយខ្ញុំគិតថា គ្រប់គ្នាមានការសប្បាយចិត្តខ្លាំងអំពីការផ្ទេរកីឡាករថ្មី”។ បន្ទាប់ពីបរាជ័យកាលពីថ្ងៃច័ន្ទ លោក Emeryសារភាពថា លោកមានការឈឺចាប់ ដោយសារការរិះគន់ដែលសំដៅមកលើរូបលោកនិងកីឡាកររបស់លោក៕
25 Oct 2019
Uncategorized
Highlight បាល់ទាត់ OGC Nice 1-2 Marseille
Highlight បាល់ទាត់ Ligue 1 (Thu/08/29) OGC Nice Vs Marseille X Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
29 Aug 2019
Uncategorized
Barcelona ប្រជែង Real Madrid ដើម្បីចង់បានខ្សែប្រយុទ្ធ Rodrigo Moreno របស់ Valencia
Barcelona និង Real Madrid មានការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Rodrigo Moreno ជាមួយនិងការត្រៀមទិញផ្តាច់នៅតម្លៃកុងត្រានៅទឹកប្រាក់ប្រមាណ ១២០លានអឺរ៉ូ
22 Mar 2019
Uncategorized
កម្មវិធី Tiger Street Football Festival 2019 អញ្ជើញ Ronaldinho មកតែម្ដង
កីឡាករដែរពូកែខាងញ៉ាក់សញ្ចាតិប្រសុីលខាងលើនេះ គឺមកដោយសារតែមានការគោះហៅក្រុមហ៊ុនស្រាបៀ Tiger ដូច Ryan Giggs
04 Jan 2019