Highlights បាល់ទាត់ AC Milan 5-1 Austria Wien
Highlight បាល់ទាត់ Uefa Europa Leauge (Thu,24/11)
AC Milan Vs Austria Wien
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Uefa Europa League News
Related
Uefa Europa League News
Man UTD អាចនឹងអវត្តមានកីឡាករសំខាន់ ៦រូបសម្រាប់ការប្រកួត Europa League យប់នេះ
ក្លិបបិសាចក្រហម Manchester United អាចនឹងអវត្តមានកីឡាករចំនួន ៦រូបសម្រាប់ការប្រកួតពានរង្វាន់ Europa League ជាមួយ Partizan នៅយប់ថ្ងៃព្រហស្បត្តិ៍នេះ។ ក្រុមរបស់លោក Ole Gunnar Solskjaer នឹងកក់កៅអីវគ្គ ៣២ក្រុមចុងក្រោយ បើសិនជាអាចយក ៣ពិន្ទុបានពីជើងខ្លាំងស៊ែប៊ី Partizan យប់នេះ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងប្រទេសអង់គ្លេស មានកីឡាករដល់ទៅ៦រូបដែលមិនបានចូលរួមហ្វឹកហាត់ផ្លូវការនៅថ្ងៃពុធម្សិលមិញ។ ក្នុងនោះខ្សែការពារ Eric Bailly និង Paul Pogba ត្រូវបានគេដឹងថាមានបញ្ហារបួស ខណៈកីឡាករ ៤រូបផ្សេងទៀតរួមមាន Victor Lindelof, Nemanja Matic, Axel Tuanzebe និង Angel Gomos។ ប៉ុន្តែគេក៏សង្កតឃើញមានការត្រឡប់មកវិញពីសំណាក់ខ្សែការពារឆ្វេង Luke Shaw ផងដែរក្រោយពីចាកឆ្ងាយពីទីលានរយៈពេល ២ខែ៕
07 Nov 2019
Uefa Europa League News
ក្រុម Liverpool ឈ្នះក្រុម Genk ២-១ ឡើងឈរកំពូលតារាងពូល E នៃ Champions League
ក្រុមរបស់លោក Jurgen Klopp ហង្សក្រហម Liverpool ពេលនេះបានឡើងឈរលើកំពូលតារាង ប្រចាំពូល E ក្រោយយកឈ្នះ Genk ក្នុងលទ្ធផល ២-១ នៃការប្រជែងពានរង្វាន់ UEFA Champions League 2019-2020 ខណៈក្រុមអ៊ីតាលី Napoli បានរត្រឹមស្មើជាមួយ Salzburg ១-១ ដែលការប្រកួតនេះបានធ្វើឡើង នាថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រុមការពារតំណែងជើងឯករដូវកាលមុន ក្លឹបបាល់ទាត់អង់គ្លេស Liverpool អាចរកបានគ្រាប់បាល់នាំមុខ ក្នុងការប្រកួតពីការធ្វើបានសម្រេចដោយកីឡាករ Georginio Wijnaldum នៅនាទី ១៤និងមិត្តរួមក្រុម Alex Oxlade-Chamberlain រកបាននៅនាទី៥៣ គ្រាដែលគូប្រជែងមកពីប៊ែលហ្សិក Genk វាយបកបាន ១គ្រាប់នៅ នាទី៤១ ដោយកីឡាករ Mbwana Samata។ គិតត្រឹម ៤ប្រកួតប្រចាំពូល E នៃពាន Champions League រដូវកាលនេះLiverpool រកបាន ៩ពិន្ទុ ក្រោយឆ្លង
06 Nov 2019
Uefa Europa League News
Man United រ៉ាប់រងថ្លៃហោះហើរទៅមកថ្ងៃប្រកួតទល់នឹងក្រុម Astana ជាការសងជំងីចិត្តទៅអ្នកគាំទ្រ
Manchester United បានប្រកាសថា ពួកគេនឹងផ្ដល់ការធ្វើដំណើរដោយមិនគិតថ្លៃសំរាប់ការចូលរួមទស្សនាការប្រកួតទល់នឹង Astana សំរាប់អ្នកគាំទ្រដែលប៉ះពាល់ ដោយសារភាពក្ស័យធនរបស់ក្រុមហ៊ុនធ្វើដំណើរ Thomas Cook។ ក្រុមបិសាចក្រហម នឹងធ្វើដំណើរទៅប្រកួតនៅកាហ្សាក់ស្ថាន នៅថ្ងៃទី២៩ខែវិច្ឆិកានេះ ហើយមានអ្នកគាំទ្រជាច្រើន បានបាត់បង់ឱកាសក្នុងការធ្វើដំណើរទៅ ទស្សនាការប្រកួត ដោយសារបញ្ហាក្ស័យធនក្រុមហ៊ុនដែលពួកគេបានកក់សំបុត្រធ្វើដំណើរកាលពីខែកញ្ញាកន្លងទៅ។ គួរបញ្ជាក់ថា Thomas Cook ជាដៃគូធ្វើដំណើរផ្លូវការរបស់ Man United និង ក្លឹបមួយចំនួនទៀតនៅ Premier League ហើយ ក្រុមហ៊ុននេះបានលក់សំបុត្រធ្វើដំណើរ ទៅឲ្យអ្នកគាំទ្រ United មុនការប្រកួតមកដល់។ ហើយក្លឹបបិសាចក្រហមបានប្រកាសថា ពួកគេនឹងរៀបចំយន្ដហោះ ធ្វើដំណើរទៅមក ដោយមិនយកលុយសំរាប់អ្នកគាំទ្រដែលបានកក់សំបុត្រពីក្រុមហ៊ុន Thomas Cook៕
02 Nov 2019
Uefa Europa League News
អ្នកគាំទ្រប៊ុលហ្ការី ៤នាក់ ត្រូវបានចាប់ខ្លួន និងពិន័យ ក្រោយបានប្រមាថកីឡាករអង់គ្លេស
អ្នកគាំទ្រសញ្ជាតិប៊ុលហ្ការី ៤នាក់ ត្រូវបានចាប់ខ្លួន ដោយជាប់សង្ស័យថា បានបញ្ចេញការរើសអើងជាតិសាសន៍ ដល់កីឡាករអង់គ្លេស ក្នុងអំឡុងពេលក្រុមជម្រើសជាតិអង់គ្លេស ទៅប្រកួតជម្រុះ Euro ២០២០ ជាមួយក្រុមជម្រើសជាតិប៊ុលហ្ការី ក្នុងទីក្រុង Sofia កាលពីដើមសប្តាហ៍នេះ។ នៅក្នុងការចាប់ខ្លួននោះ សមត្ថកិច្ច ក៏បានផាកពិន័យជនទាំង ៤នាក់នេះ ជាទឹកប្រាក់ ក្នុងម្នាក់ៗ ៤៤៣ផោន និងដាក់បម្រាមមិនឲ្យចូលរួមគ្រប់សកម្មភាពកីឡា រយៈពេល ២ឆ្នាំ។ ការដែលអ្នកគាំទ្រទាំង ៤នាក់នេះ ត្រូវបានពិន័យដោយអាជ្ញាធរប៉ូលីសតែម្តង មិនបានសម្រេចទោសដោយតុលាការប្រចាំប្រទេសនោះ ព្រោះថាប៊ុលហ្ការី មានការបើកចំហសម្រាប់ការអនុវត្តច្បាប់ “បញ្ជាឲ្យការពារជាសាធារណៈអំឡុងមានព្រឹត្តិការណ៍កីឡា”។ ក្រៅពីអ្នកគាំទ្រទាំង ៤នាក់នេះ អាជ្ញាធរប៉ូលីស ក៏បានចាប់ខ្លួនអ្នកគាំទ្រ ៣នាក់បន្ថែមទៀត កាលពីថ្ងៃពុធ ដែលធ្វើឲ្យចំនួនជនជាប់សង្ស័យពីបទ ប្រមាថ រើសអើង ដល់កីឡាករអង់គ្លេស មានរហូតដល់ ៧នាក់។ ប៉ុន្តែក្នុងចំណោមអ្នកគាំទ្រទាំង ៧នាក់នេះ គឺមានម្នាក់ជាកុមារ។ ហើយ ៣នាក់ ដែលអាជ្ញាធរ ទើបចាប់ខ្លួនបាននោះ នៅមិនទាន់មានការសម្រេចពិន័យពីអាជ្ញាធរនៅឡើយទេ។ គួរជម្រាបជូនថា ព្រឹត្តិការណ៍ប្រមាថកីឡាករអង់គ្លេស ពីក្រុមអ្នកគាំទ្រប៊ុលហ្ការីនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង
20 Oct 2019
Uefa Europa League News
VAR នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងវគ្គខ្វែង Europa League
UEFA បានបញ្ជាក់ថា VAR នឹងត្រូវបានណែនាំឲ្យប្រើប្រាស់នៅក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលនេះចាប់ពីវគ្គខ្វែង
25 Sep 2019
Uefa Europa League News
Arsenal បានយកឈ្នះ Eintracht Frankfurt លទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាក Europa League
ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើក្រុម Eintracht Frankfurt កាលពីម្សិលមិញក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាក Europa League របស់គេនារដូវកាលថ្មីនេះ។ សម្រាប់ការប្រកួតយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal បានដាក់យុវជនលេងច្រើន ដើម្បីឱ្យពួកគេមានឱកាសបង្ហាញសមត្ថភាព។ ជាក់ស្ដែង យុវជនកាំភ្លើងធំពិតជាធ្វើបានល្អមែន ដោយអាចទម្លាយសំណាញ់ទីបានដល់ទៅ៣គ្រាប់ឯណោះ នៅទឹកដីក្រុមអាល្លឺម៉ង់។ លោក Emery បាននិយាយក្រោយចប់ការប្រកួតថា៖ “ទម្រង់លេងរបស់ពួកគេយប់មិញពិតជាល្អ ហើយសក្ដិសមក្នុងការទទួលបានជ័យជម្នះនេះ។ Saka បញ្ចប់ទីបានល្អ គាត់មានទំនុកចិត្តលើខ្លួនឯង ជាមួយភាពជឿជាក់ ខ្ញុំគិតថាគាត់នឹងមានអនាគតល្អមិនខាន”៕
20 Sep 2019