ខ្សែប្រយុទ្ធ Gonzalo Higuain ស៊ុតគ្រាប់ដំបូងឱ្យ AC Milan តាមស្មើ Cagliari ដោយលទ្ធផល 1ទល់នឹង1 នៅលីគកំពូលរបស់អីុតាលី Serie A កាលពីយប់មិញនេះ។

Gonzalo Higuain
Gonzalo Higuain

2ប្រកួតដំបូងរបស់ Gonzalo Higuain គីឺគាត់រកបានមិនមួួគ្រាប់ទេ ប៉ុន្តែក្នុងប្រកួតយប់មិញគាត់ក៏ស៊ុតបញ្ចូលទីដូចខ្សែប្រយុទ្ធ Cristiano Ronaldo ដែរ ដែរជាគ្រាប់ដំបូងរបស់ពួកគេទាំងពីរក្នុងការលេងឱ្យក្លឹបថ្មី។ ពិតណាស់ Gonzalo Higuain បានចាកចេញពី Juventus​ បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo មក Juventus គឺទៅលេងឱ្យ AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង។

មួយគ្រាប់របស់ម្ចាស់ផ្ទះ Cagliari រកបានដោយខ្សែបម្រើ Joao Pedro តាំងពីនាទីទី 3មកម្លេះ ខណៈ AC Milan រកបានដោយខ្សែប្រយុទ្ធចំណូលថ្មីដែរមកពី Juventus គឺកីឡាករ Gonzalo Higuain នៅនាទីទី 55 ។ ការប្រកួត AC Milan ប៉ះ Cagliari គឺបានត្រឹមស្មើគ្នាប៉ុណ្នោះ ចប់ការប្រកួត AC Milan ឈរនៅលេខទី 14 ដោយមាន4 ពិន្ទុពីការលេង 3ប្រកួត៕

ប្រភពពី៖ BBC