ខ្សែប្រយុទ្ធក្លិប Inter Miami កីឡាករ Gonzalo Higuain បានចុចឈ្មោះ Erling Haaland និង Kylian Mbappe ជា កីឡាករដែលអាចស្នងតំណែងរបស់ Cristiano Ronaldo និង Lionel Messi បាននាពេលអនាគត។

Erling Haaland និង Kylian Mbappe
Erling Haaland និង Kylian Mbappe

ជាការពិតណាស់ Ronaldo និង Messi តែងតែត្រូវបានគេចាត់ទុកជាកីឡាករដែលល្អជាងគេពីររូបនៅលើលោក បន្ទាប់ពីអ្នកទាំងពីរធ្លាប់បានឈ្នះពានរង្វាន់ជាច្រើននៅក្នុងអាជីពជាពិសេសពានរង្វាន់ Ballon d’Or ដែលបូកសរុបចូលគ្នាមានចំនួន១២សម័យ។

យ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ អ្នកទាំងពីរចាប់ផ្តើមមានវ័យកាន់តែច្រើន ហើយ ទម្រង់លេងក៏ចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗដែលធ្វើឲ្យ Higuain គិតថា Haaland និង Mbappe អាចស្នងតំណែងពួកគេបាននាពេលអនាគត។

Higuain បាននិយាយថា៖ “Mbappe មានលក្ខណៈគ្រប់បែបយ៉ាង។ ខ្ញុំជឿជាក់ថា Ronaldo និង Messi នឹងឈប់លេងបាល់នៅថ្ងៃណាមួយពីព្រោះជីវិត គឺ វាបែបនេះ ហើយ Haaland និង Mbappe នឹងស្នងតំណែងរបស់ពួកគេ”៕