ខ្សែប្រយុទ្ធ Gonzalo Higuain បាននិយាយថា លោកមិនផ្លាស់ទៅតោខៀវ Chelsea លឿយព្រោះក្លឹបនោះគឺមានតែគ្រូបង្វឹកលោក Maurizio Sarri តែម្នាក់ប៉ុណ្នោះដែរចង់បានរូបគេ គឺមិនដូច AC Milan ទេគឺពួកគេគេចង់ឱ្យខ្ញុំទៅលេងនៅក្រុមរបស់ពួកទាំងអស់។

Gonzalo Higuain នឹង Maurizio Sarri កាលនៅ Napoli
Gonzalo Higuain នឹង Maurizio Sarri កាលនៅ Napoli

លោក Sarri បានធ្វើជាគ្រូបង្វឹករបស់ Napoli បានមួយឆ្នាំកាលនោះ Higuain នៅទីនោះដែរ ដោយចង់បានគាត់ទៅចូលរួមជាមួយ Chelsea ដែរជាក្លឹបថ្មីរបស់លោក។ ប៉ុន្តែលោកបានជ្រើសរើស AC Milan វិញក្នុងលក្ខណខ្ខីជើងមួយរដូវការតម្លៃ 16លានផោន នឹងមានសិតទិញផ្ដាច់នៅរដូវការក្រោយដោយបន្ថែម 32លានផោនទៀត។

ខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីនរូបនេះ បានសរសេរបង្ហោះលើគណី Twitter របស់ខ្លួនថា៖ ដោយភាពស្មោះត្រង់ទាំងស្រុងការជឿជាក់ដែលគាត់មានមានចំពោះខ្ញុំ Sarri ។ ប៉ុន្តែមានតែគាត់ម្នាក់ប៉ុណ្នោះដែលចង់បានខ្ញុំនៅ Chelsea នោះគឺ Sarri ។ នៅទីនេះ AC Milan ពួកគេចង់បានខ្ញុំណាស់ នេះហើយជាមូលហេតុរបស់ខ្ញុំក្នុងការចូលរួមជាមួយក្លឹបនេះ ៕

ប្រភពពី៖ Daily Mail