photo of Gonzalo Higuain
Gonzalo Higuain of Juventus

ខ្សែ​ប្រយុទ្ធ​ Gonzalo Higuain ​ជា​តួ​​ឯក​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Inter Milan ​ក្នុង​លទ្ធផល 2-3 ​​ពាន​រង្វាន់ Seria A ​សប្ដាហ៏​ទី​35 ។ និងរក្សាប្រៀបក្នុងដំណើរប្រជែងជើងឯកជាមួយ Napoli។

ពិតណាស់ ក្រុម​ម្ចាស់​ផ្ទះ Inter ​សល់​ត្រឹម​គ្នា​ 10​នាក់​ប៉ុណ្ណោះ ​ក្រោយ​ពី​កីឡាករ Vecini ​ទទួល​បាន​កាត​ក្រហម​នៅ​ដើម​តង់​ទី​1 ​នាទី17 ។ ​ត្បិត​តែ​មាន​គ្នា​ត្រឹម​ 10​នាក់​មែន ​ប៉ុន្តែ​ក្រុម​របស់​លោក Spalletti ​នៅ​តែ​ធ្វើ​បាន​ល្អ​និង​លេង​ដោយ​ទំនុក​ចិត្ត​រហូត​រក​គ្រាប់​បាល់​បាន​ប្រដេញ​គ្នា​ជាមួយ Juventus ​ក្នុង​លទ្ធផល 2-2 ​ត្រឹម​នាទី​87 ។ ​

ក្រោម​ការ​ព្យាយាម​របស់ ​Higuain ​ដើម្បី​ឱ្យ​ក្រុម​ឈ្នះ​ការ​ប្រកួត​នោះ ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ ​រក​បាន ​1​គ្រាប់​ជា​ជ័យ​ជម្នះ​តែ​ម្ដង ​នៅ​នាទី​89 ​ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត Inter 2-3 Juventus ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ The Sun