photo of Keisuke Honda
លោក Keisuke Honda គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិ

លោក Keisuke Honda គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ថ្មី​ជឿ​ជាក់​ថា​ វត្តមាន​របស់​ខ្លួន​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ ជា​ពិសេស​អ្នក​គាំទ្រ​បាល់ទាត់​​ពេញ​ចិត្ត​​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ។

photo of Keisuke Honda
លោក Keisuke Honda គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិ

លោក Keisuke Honda បានពោលពាក្យមួយឃ្លា ដែលធ្វើឲ្យអ្នកគាំទ្រ និងប្រជាជនកម្ពុជាកាន់តែមានទំនុកចិត្ត គឺ “ខ្ញុំនឹងព្យាយាម ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាសប្បាយចិត្ត ក្នុងនាមខ្ញុំជាគ្រូបង្វឹក” ។

អ្វីដែលឆ្លុះបញ្ចាំងពីការតាំងចិត្តមួយនេះ គឺលោក Honda ផ្ដើមចេញពីការព្យាយាមស្វែងយល់ពីសមត្ថភាព និងទេពកោសល្យរបស់កីឡាករម្នាក់ៗ ហើយលោកនឹងប្រើប្រាស់បទពិសោធន៍របស់ខ្លួន ដើម្បីចែករំលែកដល់ពួកគេ ។ លោកថា “ទោះបីគ្រប់ប្រកួតយើងត្រូវការឈ្នះ តែនេះគឺជាការចាប់ផ្ដើមរបស់យើង ដែលទាមទារឲ្យមានការស្វែងយល់ស៊ីជម្រៅពីកីឡាករម្នាក់ៗ ហើយសល់ប៉ុន្មានថ្ងៃនេះ ខ្ញុំនឹងធ្វើការសាកល្បង ឬធ្វើតេស្ដពួកគេ ដើម្បីកែលម្អនូវចំណុចខ្វះខាត ក្នុងស្មារតីជាក្រុម ។ នេះគឺជាចំណុចខ្ញុំត្រូវផ្ដោត” ។

photo of Keisuke Honda
លោក Keisuke Honda គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិ

កាលពីម្សិលមិញគឺជាថ្ងៃ​ដំបូង​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ចាប់​ផ្តើម​ហ្វឹកហាត់​ក្រោម​វត្តមាន​គ្រូ​បង្គោល​ថ្មី​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​នា​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ខាង​មុខ។ ដូច្នេះ​នៅ​មាន​រយៈ​ពេល​ជាង​​មួយ​សប្តាហ៍​ទៀត​ដែល​ Honda ត្រូវ​បង្វឹក​​​​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ ហើយនាពេលខាងមុខនឹងឈានដល់ការប្រកួតមិត្តភាពជាមួយទីម័រខាងកើត និងសិង្ហបុរី ដើម្បីធ្វើការវាស់ស្ទង់សមត្ថភាពកីឡាករ ត្រៀមការប្រកួតផ្លូវការក្នុងពានរង្វាន់ AFF Suzuki Cup 2018 នាចុងឆ្នាំ២០១៨នេះ៕

photo of ក្រុមជម្រើសជាតិកម្ពជា
សកម្មភាពថ្ងៃដំបូងរបស់ក្រុមជម្រើសជាតិកម្ពជា
photo of ក្រុមជម្រើសជាតិកម្ពជា
សកម្មភាពថ្ងៃដំបូងរបស់ក្រុមជម្រើសជាតិកម្ពជា
photo of ក្រុមជម្រើសជាតិកម្ពជា
សកម្មភាពថ្ងៃដំបូងរបស់ក្រុមជម្រើសជាតិកម្ពជា