photo of Keisuke Honda
Keisuke Honda

តាមការបង្ហើបឱ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថាការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឫ ស៊ីហ្គេម ចុងឆ្នាំ ២០១៩ នេះ នៅប្រទេសភីលីពីន ក្នុងវិញ្ញាសារបាល់ទាត់ គ្រូបង្វឹកគឺជាលោក Félix Dalmas ចំណែកឯអ្នកចាត់ការក្រុមគឺលោក Keisuke Honda។

នេះគឺជាលើកទី២ហើយ ដែលលោកទាំង២ ដឹកនាំក្រុមយុវជនអាយុក្រោម២២ឆ្នាំនេះ ព្រោះកាលពីពាន AFF U22 Championship 2018 ដែលគ្រានោះកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាលនោះ គឺស្ថិតនៅក្រោមការដឹកនាំរបស់ជនបរទេសទាំង ២ រូបនេះដូចគ្នា ដោយគ្រានោះ ក្រុមយុវជនគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ និង បានទទួលចំណាត់ថ្នាក់លេខ ៤ ទៀតផង។

គួរបញ្ជាក់ផងដែរថា ស៊ីហ្គេម ចុងឆ្នាំនេះ នៅភីលីពីន ត្រូវបានអនុញ្ញាតិឱ្យមានកីឡាករលើសអាយុក្នុងក្រុមចំនួន ២រូប និង តម្រូវឱ្យមានសមាសភាពកីឡាករសរុបទាំងអស់ ២០ រូបតែប៉ុណ្ណោះ៕