ខ្សែការពាររបស់ក្រុម Bayern Munich កីឡាករ Mat Hummels ជឿជាក់ថាក្រុមរបស់ពួកគេគួរតែយកឈ្នះក្រុម Real Madrid ក្នុងការប្រកួតជើងទី 2វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ។

photo of Mats Hummels
Mats Hummels of Bayern Munich

ពិតណាស់ Bayern Munich ត្រូវបានធ្លាក់ចេញពីពានរង្វាន់ Champion League ក្នុងវគ្គ 4ក្រុមចុងក្រោយ ក្រោមថ្វីជើង Real Madrid ដោយលទ្ធផលសរុបទាំងពីរជើង 4ទល់នឹង3។

Hummels បាននិយាយថា “ខ្ញុំត្រូវតែបន្ទោសខ្លួនឯង ដែលមិនអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន។ ខ្ញុំគិតថា វាឈឺចាប់ជាងបរាជ័យទល់នឹងពួកគេនៅក្នុងឆ្នាំ2017 ទៅទៀត ពីព្រោះនៅក្នុងឆ្នាំនេះ យើងស្ទើរតែទម្លាក់ពួកគេបានទៅហើយជាពិសេសពួកយើងលេងបានល្អជាង។ យ៉ាងណាក្តី Real Madrid នៅតែទម្លាក់យើងបានទៀត។ ក្នុងប្រកួតនោះអ្វើអោយខ្ញុំឈឺចាប់កាន់តែខ្លាំង ការឈឺចាប់នោះធ្វើអោយខ្ញុំ ចាំអស់មួយជីវិត ៕

ប្រភពពី៖ Goal