ក្រោយពីប្រកួតស្មើគ្នាជាមួយនឹងម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងទី១កាលពីថ្ងៃពុធ ថ្មីៗនេះ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា ចង់ស្នើសុំទៅគណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) ដើម្បីប្តូរទីលានប្រកួតជុំទី២ខាងមុខ នៅសប្តាហ៌ក្រោយ។

 

photo of អគ្គីសនីកម្ពុជា Vs ព្រះខ័នរាជស្វាយរៀង
អគ្គីសនីកម្ពុជា Vs ព្រះខ័នរាជស្វាយរៀង

លោក ប្រាក់ វុទ្ធី លើកឡើងថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជុំទី២ នៅថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ ក្រុមបឹងកេត ជួបណាហ្គាវើល ត្រូវប្រើទីលានពហុកីឡាដ្ឋានជាតិរួម ហើយក្រុមអគ្គិសនីកម្ពុជាស្ថិតក្នុងលក្ខខណ្ឌខ្ចីកីឡាដ្ឋានខេត្តស្វាយរៀង របស់ក្រុមព្រះខ័នរាជស្វាយរៀង ធ្វើជាទឹកដីក្នុងរដូវកាលនេះ។

ដូច្នេះដើម្បីទទួលផលចំណេញរៀងៗខ្លួន លោកមានគំរោងចង់ស្នើទៅ CNCC ដោយជើងទី២ ប្តូរជំនួប បឹងកេត និង ណាហ្គាវើល ទៅកីឡាដ្ឋានខេត្តស្វាយរៀង ហើយអគ្គិសនីកម្ពុជា ជួបព្រះខ័នរាជស្វាយរៀង ប្តូរទៅប្រកួតលើទីលានពហុកីឡាដ្ឋានជាតិវិញ។

បុន្តែសំណើរមួយនេះអាចនឹងមានការពិបាក ព្រោះត្រូវការឯកភាពពីក្រុមពាក់ព័ន្ធទាំង៤សិន។ សម្រាប់ទស្សនះរបស់លោកពិតជាចង់បានបែបនេះ ដោយការប្រកួតវគ្គសំខាន់ បែរជាធ្វើនៅកន្លែងដដែល។ លោក ប្រាក់ វុទ្ធី បានសង្កត់ធ្ងន់ថា ការប្រកួតលើទឹកដីខេត្តស្វាយរៀងដដែល ក៏អាចផ្តលើការខាត់បង់ដល់ក្រុមរបស់ខ្លួន ដែលពុំសូវមានពេលសម្រាប់ហ្វឹកហាត់ នឹងប្រើប្រាស់ទីលានកីឡាដ្ឋានខេត្តស្វាយរៀងនោះដែរ ពោលគឺរងចាំដល់ថ្ងៃប្រកួតតែម្តង។

ការប្រកួតជើងទី២​ នឹងធ្វើឡើងនោះថ្ងៃពុធ សប្តាហ៌ក្រោយ ខណៈបញ្ហាដោះដូរទីលានកីឡាដ្ឋានក្នុងការប្រកួតនេះ នៅរង់ចាំចម្លើយពីថ្នាក់ដឹកនាំក្លឹបសិនមុនបន្តដំណើរទៅកាន់ CNCC ៕

ប្រភព៖ kampucheathmey