Hun Sen Cupល្ងាច ថ្ងៃសៅរ៌នេះ ការប្រកួតវគ្គជម្រុះនៃពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ នឹងដំណើរការវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ថ្នាក់ខេត្ត) ហើយការប្រកួតទាំងពីរនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ
ក្រុមដែលបានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃវគ្គជម្រុះថ្នាក់ខេត្តនេះរួមមាន ខេត្តកោះកុង, ខេត្តកំពត, គីរីវង់សុខសែនជ័យ និង យុវជនសាលាបាល់ទាត់ជាតិបាទី។
សម្រាប់ការចាប់ឆ្នោត ក្រុមដែលត្រូវបានចាប់ឆ្នោតចំមុន ក្នុងលេខរៀងប្រកួតទី១ នឹងទទួលធ្វើជាម្ចាស់ផ្ទះ និងក្រុមដែលចាប់ឆ្នោតបន្ទាប់ជាក្រុមភ្ញៀវ និងលេខរៀងប្រកួតទី២ ជាបន្តបន្ទាប់ដូចគ្នា។
តាមការបញ្ជាក់ពីលោក ឆាំង ពិសិដ្ឋ មន្រ្តី CNCC បានថ្លែងថា នឹងមិនមានការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ឡើយសម្រាប់ ក្រុមដែលបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពោលគឺមានតែការប្រកួតដណ្តើមជើងឯក ថ្នាក់ខេត្តប៉ុណ្ណោះ សម្រាប់ការប្រកួតទាំងពីរខាងលើនេះ ។
យ៉ាងណាមិញ ក្រុមទាំងបួននេះ មានឈ្មោះស្វ័យប្រវត្តិក្នុងវគ្គជម្រុះ ១៦ក្រុមចុងក្រោយនៃពានរង្វាន់រួចស្រេចទៅហើយ ដោយនឹងត្រូវចាប់ឆ្នោតរួមជាមួយក្រុមទាំង១២ របស់លីគកំពូលកម្ពុជា ៕
HUN SEN Cup 2018