Hurricane A លើកពាន Tiger street Football Festival 2018
23 Jan 2018 - 00:16:01 SHARE
ទីបំផុតការប្រកួតពានរង្វាន់ Tiger Street Football Festival 2018 នៅមណ្ឌលព្រះសីហនុ បានរកឃើញម្ចាស់ជើងឯកឆ្នាំនេះហើយ ដោយបានទៅលើក្រុម Hurricane A ក្រោយពីយកឈ្នះលើក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ក្នុងលទ្ធផល ១-០។

តាមរយះការប្រកួតពេល២ថ្ងៃពេញនេះពិតជាស្វិតស្វាញមែនទែន នៅមណ្ឌលព្រះសីហនុដោយមានក្រុមចូលរួមដល់ទៅ៥៤ក្រុម។ ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រកាន់តែស្វិតស្វាញថែមទៀត ដោយក្រុមខ្លាំង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ត្រូវការពារតំណែងជើងឯករបស់ខ្លួន តតាំងជាមួយក្រុម Hurricane A ។ ជាលទ្ធផល Hurricane A ជាអ្នកទទួលបានជ័យជម្នះក្នុងលទ្ធផល ១-០ បើទោះជាក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ហាក់មានប្រៀបជាងពេលប្រកួតនោះក៏ដោយ។
- ខាងក្រោមនេះជាចំណាត់ថ្នាក់ទាំង6ក្រុម ៖
- ក្រុមជើងឯកនៅមណ្ឌលខេត្តព្រះសីហនុគឺ Hurricane A ប្រាក់រង្វាន់១ ៥០០ដុល្លារ
- ក្រុមជើងឯករង បានទៅលើក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ប្រាក់រង្វាន់១ ០០០ដុល្លារ
- ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Nazora Sport Club ប្រាក់រង្វាន់៥០០ដុល្លារ
- ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ យុវជនកំពង់ផែ A ប្រាក់រង្វាន់ ២០០ដុល្លារ
- ក្រុមចំណាត់ថ្នាក់លេខ៥បានទៅលើ Sihanouk ville
- ក្រុមចំណាត់ថ្នាក់លេខ៦ បានទៅលើ យុវជនកំពង់ផែ B
- សូមបញ្ជាក់ថាក្រុមទាំង៦ខាងលើនេះ នឹងមានសិទ្ធចូលប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព