photo of Gareth Bale
Ian Rush believes Liverpool could sign Gareth Bale

កីឡាករ Gareth Bale វ័យ 28 ឆ្នាំរកបាន 70 គ្រាប់ក្នុងការបង្ហាញខ្លួន 159 លើកសម្រាប់ក្រុម Real Madrid ចាប់តាំងពីការផ្ទេរតម្លៃ 85.3 លានផោនរបស់គាត់ទៅ Bernabeu កាលពីឆ្នាំ 2013 ប៉ុន្តែរបួសជាច្រើននិងការកើតមានបញ្ហាជាច្រើនជាមួយ Isco បានធ្វើឱ្យកីឡាកររូបនេះមានការពាក់ព័ន្ធនឹងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ។

វាត្រូវបានគេយល់ថាទាំងក្រុម Manchester United និង Chelsea បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករ Bale ប៉ុន្តែ​ Ian Rush គិតថា Bale ដែលជាមិត្តរួមជាតិរបស់គាត់គួរតែស្នាក់នៅក្នុងរដ្ឋធានី Spain ដើម្បីជាប្រយោជន៍ដល់អាជីពរបស់គាត់។

អតីតខ្សែប្រយុទ្ធ Liverpool លោក Ian Rush បានប្រាប់ កាសែត The Daily Mirror ថា “កីឡាករ Gareth Bale គឺជាកីឡាករលំដាប់ថ្នាក់ពិភពលោក។គ្រប់ក្លឹបទាំងអស់នៅក្នុងពិភពលោកនឹងចង់បានគាត់ ។ ខ្ញុំចង់ឱ្យគាត់ស្នាក់នៅដើម្បីទទួលបានបទពិសោធអឺរ៉ុបបន្ថែមទៀត ។ ដែលនឹងផ្តល់ប្រយោជន៍ដល់​ Wales ។ ក្លឹបអង់គ្លេសណាមួយចង់បាន Gareth Bale ។”

photo of Ian Rush
Ian Rush believes the Reds can land the Wales superstar

ទោះបីជាយ៉ាងណាក៏ដោយលោក Ian Rush បានអះអាងថាលោក Jurgen Klopp អាចទាក់ទាញកីឡាកររូបនេះយ៉ាងលឿនទៅកាន់ក្លឹប Merseyside ប្រសិនបើគាត់ត្រូវបានគេរុញចេញពីក្លោងទ្វារ Real Madrid ។

ប្រភពពី៖ metro