Zlatan Ibrahimovic បាននិយាយប្រាប់អ្នកការសែត ថាខ្លួនពិតជាសោកស្តាយណាស់ចំពោះការមិនចូលរួមជាមួយក្រុម Manchester United រៀងក្មេងជាងនេះបន្តិច នោះអ្នកគាំទ្ររបស់គាត់នឹងបានឃើញ “តោដ៏កាចសាហាវ” មួយនៅក្លឹបនេះ។

Zlatan Ibrahimovic
Zlatan Ibrahimovic

Ibrahimovic ដែលជាអ្នកស៊ុតបញ្ចូលទីច្រើជាងគេក្នុងប្រវត្ដិសាស្ដ្រស៊ុយអ៊ែត នឹងបានចំណាយពេលវេលាដ៏ល្អបំផុតក្នុងអាជីពរបស់គាត់ដោយលេងនៅទឹកដី Old Trafford ដ៏ទៅ2រដូវការ។ បន្ទាប់ពី Man Utd ទិញពីក្លឹប Paris Saint Germain នៅឆ្នាំ 2016  ហើយបានជួយឱ្យបិសាចក្រហមនេះឈ្នះពានរង្វាន់ EFL Cup ក្នុងឆ្នាំដំបូងរបស់គាត់ផងដែរ។

Ibrahimovic បានប្រាប់ គេហទំព័រផ្លូវការរបស់ Man United ថា៖ «ខ្ញុំត្រូវការពេលវេលាច្រើនដើម្បីពន្យល់ពីអារម្មណ៍របស់ខ្ញុំ ប៉ុន្តែសូមអរគុណដល់គ្រប់គ្នាដែលពួកគេបានធ្វើ ហើយអ្វីដែលពួកគេធ្វើសម្រាប់ខ្ញុំគឺអស្ចារ្យណាស់ ហើយខ្ញុំសង្ឃឹមថាពួកគេនឹងសប្បាយរីករាយដូចខ្ញុំដែរ»។

លោនបន្តទៀតថា៖ «ប៉ុន្តែខ្ញុំមានអារម្មណ៍សោកស្តាយដែរ ចំពោះក្រុមអ្នកគាំទ្រដែរមិនបានឃើញខ្ញុំលេងជាក្លឹបនេះរៀងក្មេងជាងនេះបន្តិច។ ក្របខ័ណ្ឌ Premier League វាគ្រោះថ្នាក់ណាស់វាមិនងាយស្រួលទេសម្រាប់កីឡាករ»៕

ប្រភពពី៖ Goal