photo of Zlatan Ibrahimovic
Zlatan ទះកំផ្លៀងកីឡាករម្នាក់ ក្នុងការប្រកួត

ខែ្សប្រយុទ្ធចាស់វស្សារបស់ក្រុម LA Galaxy កីឡាករ Zlatan Ibrahimovic ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហម ក្រោយពីរូបគេទះកំផ្លៀងកីឡាករម្នាក់ ក្នុងការប្រកួត Major League Socce កាលពីយប់មិញ។

ក្នុង​ការ​ប្រកួត​កីឡាករ Michael Petrasso របស់ Montreal Impact បាន​ជាន់​ជើង​របស់​អតីត​កីឡាករ Man Utd នៅ​នាទី​៤០។ ទប់​អារម្មណ៍​មិន​បាន Ibrahimovic បាន​ទះ​កំផ្លៀង Petrasso ពី​ក្រោយ​មួយ​ដៃ បន្ទាប់មក​កីឡាករ​ទាំង​ពីរ​បាន​ធ្វើ​ជា​​ឈឺ​របួស​ដួល​លើ​ស្មៅ​។

បន្ទាប់​ពី​ពិនិត្យ​ក្នុង​​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល លោក​អាជ្ញាកណ្ដាលលើ​ទីលាន Ismail Elfath  បាន​ផ្ដល់​កាត​ក្រហម​ទៅ​កាន់ Ibrahimovic ដែល​ជា​កាត​ក្រហម​ទី​១៣​របស់​គេ​នៅ​ក្នុង​អាជីព ខណៈ Petrasso បាន​កាត​លឿង។

ជាមួយនឹងការលេងត្រឹមតែគ្នា ១០នាក់លើទីលាន LA Galaxy នៅតែអាចយកឈ្នះក្រុមម្ចាស់ផ្ទះ Montreal Impact ក្នុងលទ្ធផល ១-០៕

photo of Zlatan Ibrahimovic
Zlatan Ibrahimovic
photo of Major League Socce
អាជ្ញាកណ្ដាលពិនិត្យមើលនូវវីដេអូឡើងវិញអំពីបញ្ហារបស់ពួកគេ