Zlatan Ibrahimovic បានចុះកុងត្រាជាមួយក្រុម LA Galaxy កាលពីម្សិលមិញ ក្រោយបញ្ចប់កុងត្រាជាមួយ Manchester United ។

photo of Zlatan Ibrahimovic
Zlatan Ibrahimovic of LA Galaxy

ពិតណាស់កិច្ចសន្យារបស់ខ្សែប្រយុទ្ធវ័យ 36 ឆ្នាំរូបនេះបានបញ្ចប់កុងត្រាជាមួយ Manchester United កាលពីថ្ងៃព្រហស្បតិ៍ ដោយបានចុះកុងត្រាជាមួយក្រុម LA Galaxy នៃក្របខ័ណ្ឌ MLS របស់សហរដ្ឋអាមេរិកវិញ។

ខ្សែប្រយុទ្ធសញ្ចាតិស៊ុយអែតរូបនេះ បង្ហាញ​ខ្លួនតែ 7ដងប៉ុណ្ណោះអោយ Manchester United រដូវកាលនេះ ក្រោយ​វិលពីរបួសជង្គង់ដែលកើតឡើងកាលខែមេសា ឆ្នាំទៅមិញ ។

Zlatan Ibrahimovic នឹងក្លាយជាកីឡាករមួយរូប ក្នុងចំណោមកីឡាករល្បីៗជាច្រើន ដែលមកលេងឲ្យ LA Galaxy ដោយមានដូចជា កីឡាករ Robbie Keane, Landon Donovan, Steven Gerrard ព្រមទាំងកីឡាករ David Beckham ផងដែរ ៕

ប្រភពពី៖ theguardian