Icardi ចេញមុខឆ្លើយតបទៅវិញបែបនេះ ក្រោយ PSG ចង់យករូបលោកទៅប្តូរជាមួយ Ronaldo
01 Aug 2021 - 17:44:25 SHARE
កីឡាករ Mauro Icardi បានប្តេជ្ញាចិត្តថាខ្លួននឹងស្នាក់នៅជាមួយក្លិប Paris Saint-Germain ជាបន្តទៀត, ស្របពេលជាមួយគ្នានេះ មានពាក្យចចាមអារ៉ាមថា លោកនឹងអាចផ្ទេរទៅកាន់ក្លិប Juventus ក្នុងលក្ខខណ្ឌផ្ទេរយក Cristiano Ronaldo មកកាន់ទឹកដី Parc des Princes វិញ។

យោងតាមរបាយការណ៍របស់កាសែត L’Equipe បានឱ្យដឹងថា PSG មានគម្រោងចង់នាំយកខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀត, ក្នុងនោះ ក្លិបអ្នកមានបារាំងចង់យក Icardi ដើម្បីធ្វើការដោះដូរយក Ronaldo មកវិញ, ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ហាក់ពុំមានចំណាប់អារម្មណ៍ក្នុងការចាកចេញនោះទេ ដោយពេលនេះរូបគេកំពុងសប្បាយចិត្តជាមួយក្រុមជើងឯករងនៅ Ligue 1។
Icardi វ័យ ២៨ ឆ្នាំបានសរសេរនៅលើបណ្តាញសង្គម Instagram របស់ខ្លួនយ៉ាងដូច្នេះថា៖ រដូវកាលនេះ, រដូវកាលបន្ទាប់ និងរដូវកាលបន្ទាប់ទៀត!!! នោះមិនមែនជារឿងដែលត្រូវសង្ស័យនោះទេ!!! ឆាប់ឡើង PSG៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព