Iniesta កំពុងគិតថា ខ្លួនគួរជ្រើសយក ក្លឹបចិន ឬជប៉ុន

ខែ្សបំរើក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Andres Iniesta បាននិយាយថា ខ្លួនកំពុងសម្រាចអនាគតក្នុងការចាក់ចេញពីក្លឹបយក្សអេស្ប៉ាញមួយនេះ គួរជ្រើសរើសប្រទេសចិនឬជប៉ុន។
ពិតណាស់ ថ្មីៗនេះ Iniesta បានប្រកាសជាផ្លូវការថា រូបគេនឹងចាកចេញពី Barcelona ក្រោយបញ្ចប់រដូវកាលនេះ ទោះរូបគេបានចុះកុងត្រាពេញមួយជីវិតជាមួយ Barcelona ក៏ដោយ។ នៅពេលបច្ចុប្បន្ន កីឡាករសញ្ជតិអេសស្បាញរូបនេះកំពុងតែមានពាក្យចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ ប្រទេស ចិន និង ជប៉ុន។
Iniesta បាននិយាយថា៖ «ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការប្រកបអាជីពរបស់ខ្លួនវាជារឿងដ៏សំខាន់បំផុត។ គឹមានក្លឹបមួយដែលខ្ញុំជ្រើសយក រវៀងក្លឹបពីរគឺចិននិងជប៉ុន។ ខ្ញុំត្រូវតាំងអារមណ្មឱ្យបានស្គប់ដើម្បីជ្រើសរើសក្លឹបដែលត្រូវលេងនាពេលអនាគត»៕
ប្រភពពី៖ Goal
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Other News
Man City ចូលខ្លួនប្រជែង R.Madrid/Barca ចង់បានតារាឆ្នើមនៅ Serie A ម្នាក់
ក្លឹប Manchester City ត្រូវបានគេរាយការណ៍ថាកំពុងចូលប្រជែងក្លឹប Real Madrid និង Barcelona លើការចង់បានខ្សែបម្រើក្លឹប Napoli គឺកីឡាករ Fabian Ruiz នាទីផ្សារដោះដូររដូវក្តៅឆ្នាំ ២០២០ ខាងមុខ។ ចចាមអារ៉ាមនៃរឿងរ៉ាវមួយនេះបានផ្ទុះខ្លាំងនៅប៉ុន្មានសប្តាហ៍ចុងក្រោយ ក្រោយ Madrid និង Barca ល្ហិចល្ហៀងថាបានដាក់សំណើចរចានាំយកខ្សែបម្រើកណ្តាល។ ប៉ុន្តែតាមសារព័ត៌មាន Calciomercato ក៏សង្កត់ធ្ងន់ថា City ជាអ្នកគាំទ្រពេញទំហឹងមួយរូបរបស់ Ruiz ចាប់តាំងពីរូបគេផ្លាស់មកចូលរួមនៅឆ្នាំ ២០១៨ មកម្ល៉េះ។ ក្រោមការបង្ហាញខ្លួន ៤០ ប្រកួតសរុបកាលពីរដូវកាលចាស់ កីឡាករវ័យ ២៣ ឆ្នាំរកបាន ៤ គ្រាប់ ស្ថិតក្រោមការដឹកនាំដោយលោក Carlo Ancelotti ស្របពេលរដូវកាលថ្មី ១១ ប្រកួតរកបាន ១ គ្រាប់៕
19 Nov 2019
Other News
Ronaldo និយាយប្រាប់អ្នកព័ត៌មានថា “ខ្ញុំមិនចូលចិត្តឲ្យគេដូរខ្ញុំចេញទេ”
ខ្សែប្រយុទ្ធ Juventus កីឡាករ Cristiano Ronaldo បាននិយាយប្រាប់សារព័ត៌មាន Record កាលពីពេលថ្មីៗនេះថា ខ្លួនមិនចូលចិត្តឲ្យគ្រូបង្វឹកផ្លាស់ប្ដូររូបគេចេញទេ ប៉ុន្តែសុខចិត្តជួយក្លឹប Juventus ទាំងខ្លួនមានរបួស។ កីឡាកររូបនេះបាននិយាយថា៖ ” ខ្ញុំមិនចូលចិត្តឲ្យមានគេជំនួសខ្ញុំទេ។ ខ្ញុំដឹងច្បាស់ថា ៣ សប្ដាហ៍នេះ សមត្ថភាពខ្ញុំនៅមានកម្រិត តែខ្ញុំព្យាយាមជួយ Juventus ទាំងខ្ញុំមានរបួស ” ។ Ronaldo បានបន្តថា៖ ” នៅពេលនេះដែរ ខ្ញុំមិនទាន់ជា ១០០%ទេ ប៉ុន្តែនៅពេលដែលត្រូវលះបង់ឲ្យក្លឹប ខ្ញុំសុខចិត្តចូលលេងទាំងមានមោទនភាព ” ។ ទន្ទឹមនឹងនេះដែរ Ronaldo ក៏បានបដិសេធថា គ្មានរឿងចម្រូងចម្រាសអ្វីឡើយ ពាក់ព័ន្ធការប្ដូរគេចេញ។ គួរបញ្ជាក់ផងដែរថា សារព័ត៌មានធំៗមួយចំនួនបានចុះផ្សាយថា Ronaldo មានភាពខឹងសម្បារក្រោយពេលដែល លោក Maurizio Sarri បានដូររូបគេចេញកាលពីថ្មីៗនេះ៕
19 Nov 2019
Other News
Gerard Pique អះអាងថាគេជោគជ័យដោយសារពេលវេលាលេងនៅក្លឹប Manchester United
តារាបាល់ទាត់ Gerard Pique របស់ក្លឹប Barcelona បាននិយាយថា គេទទួលបានជោគជ័យក្នុងអាជីពជាកីឡាករបាល់ទាត់ដោយសារពេលវេលានៅក្លឹប Manchester United។ កីឡាករខ្សែការពារកណ្ដាលរូបនេះបានផ្ទេរមកលេងនៅក្រុមបិសាចក្រហមពេលដែលគេមានវ័យ ១៧ឆ្នាំកាលពីឆ្នាំ២០០៤ មុននឹងវិលមក Barcelona វិញនៅ ៤ឆ្នាំក្រោយមក។ Pique ដែលបានបង្ហាញខ្លួនចូលលេងបាន ២៣លើកជាមួយក្រុមបិសាចក្រហម បានទទួលស្គាល់ថា គេមិនបានចូលលេងគ្រប់គ្រាន់តាមដែលគេចង់នោះទេ ក្រោមការដឹកនាំរបស់លោក Alex Ferguson ប៉ុន្តែគេបានរៀនសូត្រជាច្រើន ហើយគេអាចទទួលបានដូចថ្ងៃនេះ ក៏ដោយសារពេលវេលាដែលគេលេងនៅក្លឹបអង់គ្លេសមួយនេះដែរ។ ជាមួយក្រុមបិសាចក្រហម គេធ្លាប់ឈ្នះបានពានលីគកំពូលអង់គ្លេស ពានយូហ្វាឆេមពានស៍លីគ និងពាន League Cup ក្នុងអំឡុងពេល ៤ឆ្នាំដែលគេលេងនៅអង់គ្លេស។ Pique បាននិយាយប្រាប់សារព័ត៌មាន Observer ថា៖ “ពេលដែលខ្ញុំត្រូវចាកចោលមិត្តភក្ដិ ដើម្បីទៅលេង ៤ឆ្នាំនៅក្លឹប Manchester United គឺពិបាកណាស់។ ក្នុងពេលតែមួយ នោះក៏ជាពេលវេលាដែលផ្ដល់នូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់ខ្ញុំផងដែរ។ ខ្ញុំបានរីកចម្រើនច្រើននៅទីនោះ។ ខ្ញុំអាចដូចជាថ្ងៃនេះដោយសារពេលវេលាដែលខ្ញុំលេងនៅក្លឹប Manchester United ទោះបីជាខ្ញុំមិនសូវបានចូលលេងច្រើនដូចដែលខ្ញុំចង់បានក៏ដោយ”។ “ប៉ុន្តែនៅក្នុងតួនាទីដូចជាតួនាទីរបស់ខ្ញុំ មានកីឡាករខ្សែការពារកណ្ដាល ២រូបដែលឋិតក្នុងចំណោមកីឡាករឆ្នើមកំពូលទាំង៣ នៅពេលនោះគឺ Rio Ferdinand និង
18 Nov 2019
Other News
Hazard ថាលោក Lampard បានបង្ហាញថាលោក ជាអ្នកដឹកនាំក្រុមកំពូលម្នាក់
កីឡាករ Eden Hazard ខ្សែបម្រើរបស់ Chelsea ថាលោក Frank Lampard កំពុងបង្ហាញថាលោកជាអ្នកចាត់ការល្អម្នាក់នៅលើលោកនេះ ក្រោយពីចូលខ្លួនដឹកនាំក្រុម Chelsea បានយ៉ាងល្អ។ Lampard បានចូលខ្លួនដឹកនាំក្រុមតោខៀវ Chelsea ទាំងដែលក្លឹបនេះជាប់បម្រាមមិនអាចទិញដូរកីឡាករបានឡើយ។ លោកបាន ប្រើប្រាស់និងកោះហៅកីឡាករក្មេងៗជាច្រើននាក់មករួមក្រុម ហើយថែមទាំងលេងបានយ៉ាងល្អថែមទៀត បើទោះជាពេលបើករដូវកាលមិនបានល្អខ្លាំងក៏ដោយ។ ក្រុម Chelsea ពេលនេះ ត្រូវបានគេហៅថាជាក្រុមប្រើយុវជនមានប្រសិទ្ធភាពបំផុត និងកំពុងឈរនៅលេខ៣ក្នុងតារាង Premier League មាន២៦ពិន្ទុ។ ជាមួយការធ្វើបានល្អនេះដែរ Hazard ដែលផ្លាស់ចេញពី Chelsea កាលពីរដូវកាលមុននេះ បាននិយាយពីអតីតក្រុមរបស់ខ្លួនដែរថា៖ “ខ្ញុំស្គាល់ Frank កាលនៅជាកីឡាករ មិនមែនអ្នកចាត់ការទេ ប៉ុន្តែគាត់ជាមនុស្សល្អ។ គាត់បានបង្ហាញរួចហើយ៤ខែមកនេះ ថាគាត់ជាអ្នកចាត់ការល្អម្នាក់នៅលើលោកនេះ”៕
18 Nov 2019
Other News
Man.City ចង់បានខ្សែបម្រើឆ្នើមម្នាក់ពីក្លឹប Bayern Munich មកជំនួសតំណែង Sane
ខ្សែបម្រើស្លាប-ប្រយុទ្ធ Leroy Sane របស់ក្រុម Manchester City ធ្លាប់មានទំនាក់ទំនងផ្លាស់ទៅកាន់ក្លិប Bayern Munich មុនពេលរដូវកាលថ្មី ២០១៩-២០២០ បានចាប់ផ្តើម។ ទោះយ៉ាងណាលទ្ធផលនៃការផ្ទេរបានរងបរាជ័យបន្ទាប់ពី Sane បានរងរបួសប៉ុន្តែក្លឹប Man City ខ្លួនឯងហាក់បង្ហាញពីការជឿជាក់ថាកីឡាករជជំនាញជើងឆ្វេងរូបនេះ និងចាកចេញពីក្លឹបនៅរដូវកាលដោះដូរកីឡាករនារដូវក្តៅខាងមុខនេះបន្តទៀត។ ប្រភពពីទូរទស្សន៍ Sky Sports បានចុះផ្សាយថាអ្នកចាត់ការទូទៅក្រុមមេឃខៀវលោក Pep Guardiola បានកំនត់គោលដៅខ្សែបម្រើ Kingsley Coman របស់ក្លិប Bayern Munich ជាបេក្ខភាពដែលអាចជំនួសតំណែង Sane ប្រសិនរូបគេផ្លាស់ចេញទៅកាន់ក្លឹបយក្សអាឡឺម៉ង់។ Coman កីឡាករវ័យ ២៣ឆ្នាំសញ្ជាតិអាឡឺម៉ង់រូបនេះបានផ្លាស់ទៅកាន់កីឡាដ្ឋាន Allianz Arena ក្នុងឆ្នាំ២០១៥ ក្នុងកិច្ចសន្យាខ្ចីជើង មុនពេលផ្ទេរជាអចិន្ត្រៃយ៍នៅឆ្នាំ២០១៧។ រីឯ Sane វិញត្រូវបានគេរំពឹងថានឹងចូលទៅជំនួសកន្លែងរបស់ Coman ប្រសិនរូបគេព្រមព្រៀងផ្លាស់ទៅប្រទេសអាឡឺម៉ង់វិញក្នុងលក្ខណ្ឌទិញរឺដោះដូរគ្នាជាថ្នូរនោះ។
18 Nov 2019
Other News
Bayern Munich ចំណាយ៥៦៣.០០០ផោនក្នុងមួយប្រកួតដល់កីឡាករ Philippe Coutinho
បើតាមសេចក្តីរាយការណ៍នាពេលថ្មីៗនេះថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចំណាយ ៥៦៣.០០០ផោនក្នុងមួយប្រកួតសម្រាប់កីឡាករ Philippe Coutinho។ កីឡាកររូបនេះទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ២៧លានផោន ព្រមទាំងកញ្ចប់ទឹកប្រាក់ខ្ចីជើង៧លានផោនផ្សេងទៀតពីក្លឹប Barcelona ផងដែរ។ ទំហំទឹកប្រាក់នេះបានធ្វើឲ្យមានការពិចារណាលើគ្រប់ការប្រកួតសម្រាប់ក្រុម Bayern នៅរដូវកាលនេះ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានសម្រេចកិច្ចព្រមព្រៀងខ្ចីជើងពីក្លឹប Barcelona កាលពីដើមរដូវក្តៅនេះ បន្ទាប់ពីពិបាករកឱកាសក្នុងក្រុមជម្រើស១១នាក់ដំបូង។ ក្រុម Bayern នឹងមានជម្រើសក្នុងការផ្ទេរ១០០លានផោននៅរដូវក្តៅឆ្នាំក្រោយ ជាផ្នែកនៃកិច្ចព្រមព្រៀងខ្ចីជើង៕
18 Nov 2019