យោងតាមសារព័ត៌មាន Sport របស់អេស្ប៉ាញបានអោយដឹងថា ខ្សែបម្រើ Andres Iniesta បានគេផ្តល់កិច្ចសន្យាមួយពីក្លឹបចិន ប៉ុន្តែពួកគេមិនបញ្ចេញឈ្មោះក្លឹបនោះទេ គ្រាន់តែដឹងថា នៅក្នុងក្របខ័ណ្ឌ Chinese Super League របស់ចិន ។

photo of Andres Iniesta
Andres Iniesta of Barcelona

ខ្សែបម្រើរូបនេះ ត្រូវបានគេល្បួងជាមួយនឹងការផ្តល់ជូនកិច្ចសន្យាដ៏ធំមួយសម្រាប់គាត់នៅរដូវក្តៅនេះ ហើយកីឡាករវ័យ 33ឆ្នាំរូបនេះ ត្រូវតែសម្រេចចិត្តថា តើគាត់មានឆន្ទៈលើកិច្ចសន្យានេះឬយ៉ាងណា។

ទោះបីជា Iniesta ទើបចុះហត្ថលេខាលើកិច្ចសន្យាមួយនៅជាមួយក្លឹប Barcelona កាលពីឆ្នាំមុនក៏ដោយ ប្រភពដដែលបានអះអាងថា ប្រធានក្លឹបក៏មានបំណងអនុញ្ញាតិឱ្យគាត់ចាកចេញ ប្រសិនបើកិច្ចសន្យានេះគឺជាអ្វីដែលគាត់ចង់បាន។

ក្លឹប Barcelona នឹងបើកផ្លូវដើម្បីឱ្យគាត់ចាកចេញ ប៉ុន្តែ Iniesta គឺជាផ្នែកមួយដ៏សំខាន់របស់លោក Ernesto Valverde លោក Valverde ថា៖ «Iniesta មិនមានឆន្ទៈលើកិច្ចសន្យាដែរគេផ្ដល់ជូននោះទេ»៕

ប្រភពពី៖ soccerladuma