photo of Luis Enrique And Andres Iniesta
Luis Enrique And Andres Iniesta

កីឡាករ​ឆ្នើម​​ Andres Iniesta របស់​ក្លឹប Barcelona បានបង្ហាញការគាំទ្រ​ចំពោះអតីតគ្រូបង្វឹកលោក Luis Enrique ឲ្យទៅ​ដឹកនាំ​​នៅ​ក្លឹប Chelsea ហើយ​ពួកគេ​បាន​ធានាចំពោះ​អ្នកគាំទ្រ​ក្លឹប​​ Chelsea ​ថា គ្រូបង្វឹក​រូបនេះ​នឹង​នាំយក​ជោគជ័យ​ច្រើន​ឲ្យក្លឹប​នេះ។

កីឡាករ​ជើងចាស់​ Andres Iniesta ​របស់​ក្លឹប Barcelona បាន​និយាយថា៖ «​លោក Luis Enrique គឺជា​គ្រូបង្វឹក​អស្ចារ្យ​ម្នាក់​។ នៅ Barcelona គាត់បាន​បង្ហា​ញ​កម្រិត​ដឹកនាំ​មិន​ធម្មតា ហើយ​ខ្ញុំគិតថា គាត់អាចលើកពាន​នៅ​ក្លឹបណាក៏បាន​ ហើយរួមទាំង​ក្លឹប​ Chelsea ​ផងដែរ។ វាមិនមែនជា​រឿងងាយ​ស្រួលទេ​ ដោយ​សារតែ​ក្លឹប​ Chelsea គឺជា​ក្លឹបមួយក្នុងចំណោម​ក្លឹប​ធំក្នុង​ពិភព​លោក»។

គាត់បានបន្តទៀតថា៖ «ប៉ុន្តែនៅពេលបាន​ឃើញអ្វីដែល​លោក Enrique អភិវឌ្ឍ​ក្លឹប​ Barcelona ​នោះ ខ្ញុំ​គិតថា អាចទៅរួច​សម្រាប់​ក្លឹបនៅទីក្រុងឡុងដ៍​នេះ។ ការប្រកួត​ប្រជែង​នៅ​ក្របខណ្ឌ Premier League គឺតឹងតែងណាស់​ ប៉ុន្តែ​គាត់​មាន​សមត្ថភាពដឹកនាំ​ក្លឹប​ធំនៅ​អង់គ្លេស»។

ប្រភពពី៖ mirror