Photo of Andres Iniesta
Andres Iniesta of Barcelona

Iniesta ថា​ លោក Luis Enrique គឺជាមនុស្សល្អឥតខ្ចោះសម្រាប់ Chelsea នេះបើតាមព័ត៌មាន​​ជា​ច្រើន​​មួយ​រយៈ​ចុងក្រោយ​នេះ​ពាក់ព័ន្ធ​​អនាគត​របស់​ Antonio Conte ជាមួយ​ Chelsea ដោយ​​ថា​លោក​អាច​ត្រូវ​ក្លឹប​បញ្ចប់​ពី​ការងារ​នៅ​ចុង​រដូវ​កាល​​ដើម្បី​ទុក​​កៅអី​ទំនេរ​ទុក​ឲ្យ​ Luis Enrique។

Enrique អតីត​អ្នក​ចាត់​ការ​ Barcelona បាន​លា​ឈប់​ពី​តួ​នាទី​ក្រោយ​ចប់​រដូវ​កាល​មុន​​ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​លំហែ​កាយ។​ បុរស​សញ្ជាតិ​អេស្ប៉ាញ​ធ្លាប់​ប្រកាស​ថា​នឹង​វិល​ទៅ​ដឹក​នាំ​ក្លឹប​អាជីព​វិញ​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ​បើ​មាន​ក្លឹប​ណា​ទាក់ទង។
Photo of Luis Enrique
Luis Enrique coach of Barcelona

ស្រប​ពេល​ Conte ​ដឹកនាំ​ក្រុម​មិន​សូវ​ល្អ​ដូច​ពី​មុន​​ស្រាប់​ ក៏​មាន​ចចាមអារ៉ាម​ថា​កៅអី​របស់​លោក​ នឹង​​ត្រូវ​ជំនួស​ដោយ​ Enrique​។ យ៉ាង​ណា​ក៏​ដោយ​ Andrès Iniesta ជា​ប្រធាន​ក្រុម​ Barcelona និង​ធ្លាប់​លេង​ក្រោម​ការ​ដឹកនាំ​របស់​បុរស​វ័យ​៤៧​ ជឿជាក់​ថា​អតីត​អ្នក​ចាត់ការ​របស់​ខ្លួន​នឹង​ជោគជ័យ​បើ​ទៅ​កាន់​ក្លឹប​តោ​ខៀវ​មែន​។

“ខ្ញុំ​គិត​ថា​ Enrique នឹង​ជោគជ័យ​ទោះ​ដឹកនាំ​ក្លឹប​ណា​ក៏​ដោយ​ សូម្បី​តែ​ Chelsea។ វា​ពិត​ជា​មិន​ងាយ​ស្រួល​ទេ​ដែល​ដឹកនាំ​ក្លឹប​ធំ​ដូចជា​ Chelsea ប៉ុន្តែ​បើ​មើល​លើ​ស្នាដៃ​របស់​គាត់​ជាមួយ​ Barcelona ខ្ញុំ​ជឿជាក់​ថា​ Enrique ពិត​ជា​អាច​ទៅ​រួច”។ Iniesta និយាយ​ដូច្នេះ៕

 ប្រភព៖ express