Iniesta ថា ទោះបីជា Real Madrid ទិញបាន Neymar ក៏ដោយក៏ Barcelona ខ្លាំងជាងដែរ
23 Mar 2018 - 14:01:26 SHARE

ខ្សែបម្រើរបស់ក្រុម Barcelona កីឡាករ Andreas Iniesta ជឿជាក់ថា ការវិលត្រឡប់របស់ខ្សែប្រយុទ្ធ Neymar ទៅកាន់ក្លឹប Barcelona វិញទំនងជាមិនអាចទេ ដោយប្រធានក្រុម Catalans រូបនេះអះអាងថា ក្រុមរបស់គាត់នឹងនៅតែរឹងមាំជាងក្រុម Real Madrid បើទោះបីជាកីឡាករប្រេស៊ីលរូបនេះចូលរួមជាមួយនឹង Real ក៏ដោយ។
ពិតណាស់ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹប Real Madrid ចាប់តាំងពីគាត់បានចាកចេញពីក្លឹប Barcelona នៅចុងបញ្ចប់នៃរដូវកាលមុន ក្នុងតម្លៃ 222លានអឺរ៉ូ ។
ខណៈដែរកីឡាករ Casemiro, Dani Carvajal និង Marco Asensio ពួកគេទាំងអស់សុតតែនិយាយថា ប្រសិនបើ Neymar មក Real Madrid មែននោះពួកគេនឹងនឹងត្រូវបានស្វាគមន៍ជានិច្ច ុ៕
ប្រភពពី៖ goal
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព