Iniesta ប្រកាសថា ខ្លួននឹងចាក់ចេញពី Barcelona ចប់រដូវកាលនេះ
ខែ្សបម្រើ Andres Iniesta បានប្រកាសជាផ្លូវការថា រូបគេនឹងចាកចេញពីក្រុម FC Barcelona នាពេលបញ្ចប់រដូវកាលនេះ ក្រោយចំណាយពេលជាង 22ឆ្នាំ ជាមួយក្លឹប។

កីឡាករវ័យ 33 ឆ្នាំរូបនេះមិនទាន់បានបង្ហាញពីកន្លែងដែលគាត់នឹងត្រូវលេងនៅរដូវកាលក្រោយឡើយ ទោះបីជាគាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌចិន Super League ក៏ដោយ។
គាត់បាននិយាយប្រាប់សារព័ត៌មាន SkySports ថា៖ «នេះគឺជារដូវកាលចុងក្រោយរបស់ខ្ញុំនៅទីនេះហើយ ។ សម្រាប់ខ្ញុំ Barcelona គឺជាក្លឹបដែលល្អជាងគេលើលោក។ ក្លឹបនេះហើយ ដែលផ្ដល់ឲ្យខ្ញុំនៅអ្វីៗគ្រប់យ៉ាង ។ ខ្ញុំសូមអរគុណដល់មិត្តរួមក្រុមដែលកន្លងមកតែងតែជួយខ្ញុំដែលធ្វើឱ្យខ្ញុំក្លាយជាកីឡាករល្អម្នាក់។ ក្តីសុបិន្តរបស់ខ្ញុំបានក្លាយជាការពិតហើយ ដែលបានឈ្នះពានរង្វាន់ជាច្រើននៃអាជីពរបស់ខ្ញុំ។ ខ្ញុំមានមោទនភាពណាស់» ៕
ប្រភពពី៖ soccerladuma
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
La Liga News
Related
Other News
Lionel Messi តាមទាន់កំណត់ត្រារបស់ Cristiano Ronaldo នៅ La Liga
បន្ទាប់ពីជ័យជម្នះ ដោយលទ្ធផល ៤ទល់នឹង ១ លើក្រុម Celta Vigo កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ, ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ lionel Messi បានក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់ hat-trick ច្រើនជាងគេ នៅ La Liga តាមស្មើកំណត់ត្រារបស់ Cristiano Ronaldo អតីតកីឡាកររបស់ Real Madrid ។ តាមរយៈគ្រាប់បាល់ hat-trick (៣គ្រាប់) នៅក្នុងការប្រកួតជាមួយក្រុម Celta Vigo នោះ បានធ្វើឲ្យ Messi រកបានបាល់ hat-trick សរុបចំនួន ៣៤ដង ដែលតាមស្មើកំណត់ត្រារបស់ Cristiano Ronaldo ពេលគាត់នៅលេងក្នុងក្លឹប Real Madrid ដែលមាន ៣៤ដងដែរ ។ Messi បានសម្រេចគ្រាប់បាល់ hat-trick លើកទី ៣៤ ក្នុងចំណោម
11 Nov 2019
La Liga News
ខ្សែប្រយុទ្ធឆ្នើម Messi ធ្វើបាន hat-trick ក្រោយស៊ុតហ្រ្វីឃីក២ដងជួយ Barcelona ឈ្នះ CetaVigo ៤-១
ខ្សែប្រយុទ្ធឆ្នើម Lionel Messi រកគ្រាប់បាល់បញ្ចូលទី Hat-trick ដែលក្នុងនោះបានរាប់បញ្ចូលបាល់ហ្វ្រីឃីកយ៉ាងអស្ចារ្យចំនួន ២ គ្រាប់ខណៈដែលក្រុមម្ចាស់ជើងឯកបាសេឡូណាបានផ្តួលក្រុមភ្ញៀវ Celta Vigo នៅក្នុងការប្រកួតក្របខណ្ឌ La Liga សប្តាហ៏ទី១២ក្នុងលទ្ធផល៤ទល់និង១ ។ កំពូលខ្សែប្រយុទ្ធឆ្នើមអន្តរជាតិអាហ្សង់ទីន Messi បានរកគ្រាប់ បាល់ បើកឆាកដំបូងដោយបាល់ពិន័យម៉ែត្រនៅនាទីទី២៣ បន្ទាប់ពីខ្សែការពារ Joseph Aidoo របស់ក្រុម Celta Vigo ធ្វើអោយដៃប៉ះបាល់ ក្រោយពីការបញ្ជូន របស់ Junior Firpo ។ កីឡាករ Lucas Olaza បានព្យាយាមរកគ្រាប់បាល់តាមស្មើដោយការស៊ុតពីចំងាយយ៉ាងល្អសម្រាប់ក្រុមភ្ញៀវនៅនាទ៤២ មុនពេល Messi រកបានគ្រាប់បាល់ហ្រ្វីឃីកដ៏ល្អដើម្បីបំប៉ោងសំណាញ់និងធ្វើបានស្រដៀងគ្នា ដោយការស៊ុតហ្រ្វីឃីក លើកទី២នៅ ៤ នាទីក្រោយមកទៀត ជួយអោយក្រុមលោក Ernesto Valverde នាំមុខ៣ទល់និង១ មុនខ្សែបម្រើជើងចាស់អេស្បាញ Sergio Busquets បន្ថែមគ្រាប់បាល់ទី ៤អោយក្រុមម្ចាស់ផ្ទះ ។បញ្ចប់លទ្ធផលប្រកួតក្រុម Barcelona ៤-១
10 Nov 2019
La Liga News
Barcelona ចាញ់ជាលើកទី៣ នៅ La Liga ក្រោយចាញ់ Levante 3-1 កាលពីយប់ថ្ងៃសៅរ៌
ក្រុមខ្លាំងអេស្ប៉ាញ FC Barcelona បានភ្លាត់ចាញ់នៅ La Liga ជាលើកទី៣ នៅរដូវកាលនេះ ក្រោយចាញ់ម្ចាស់ផ្ទះ Levante ៣-១ កាលពីយប់ថ្ងៃសៅរ៌ ។ Lionel Messi ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ ជួយឲ្យ Barca នាំមុខ ១-០ មុននៅនាទី៣៨ ប៉ុន្តែនៅតង់ទី២ Levante បានវាយបក៣គ្រាប់វិញ។ នេះជាបរាជ័យលើកទី៣ នៅ La Liga សម្រាប់ Barcelona បន្ទាប់ពីពួកគេចាញ់ Athletic Bilbao ១-០ កាលថ្ងៃទី១៧ ខែសីហា និងចាញ់ Granada ២-០ កាលថ្ងៃទី២២ ខែកញ្ញា។ ទោះយ៉ាងណា ក្រុមអ្នកមានបុណ្យនៅតែបន្តឈរកំពូលតារាង បន្ទាប់ពី Real Madrid និង Atletico Madrid បានត្រឹមស្មើនៅយប់មិញដែរ៕ X
04 Nov 2019
La Liga News
Messi ប្ដូរចេញក្នុងការប្រកួត LA LIGA លើកទី៤០០ របស់គេ
កីឡាករ Lionel Messi បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមធ្វើបានសម្រេចគ្រាប់បាល់ទី១ ប៉ុន្តែមិនអាចបន្តលេងដល់តង់ទី២ ក្នុងការប្រកួតជាមួយក្លឹប Villarrel នៅទឹកដី Camp Nou នៅថ្ងៃអង្គារ។ ការចូលលេងលើកដំបូងរបស់ Messi ក្នុងលីគកំពូលអេស្ប៉ាញរដូវកាលថ្មី មិនបានចប់ចុងចប់ដើមនោះទេ ព្រោះគេត្រូវជំនួសពេលចប់តង់ទី១ ក្នុងការប្រកួតជាមួយក្លឹប Villarreal។ កីឡាករជម្រើសជាតិអាស្សង់ទីនរូបនេះមានឈ្មោះក្នុងជម្រើស ១១នាក់ដំបូង បន្ទាប់ពីសម្រាកព្យាបាលរបួសកំភួនជើង ប៉ុន្តែបែរជាត្រូវមានរបួសម្ដងទៀតក្នុងការប្រកួតកាលពីថ្ងៃអង្គារម្សិលមិញនេះ។ Messi ទទួលការព្យាបាលពីក្រុមគ្រូពេទ្យរបស់ក្លឹប Barcelona បន្ទាប់ពីការប៉ះទង្គិចគ្នា ហើយក៏វិលត្រលប់មកចូលរួមការប្រកួតវិញ។ យ៉ាងណាមិញ កីឡាករដែលមានវវ័យ ៣២ឆ្នាំនេះមិនមានវត្តមានក្នុងការប្រកួតបន្តក្នុងតង់ទី២ នោះទេ ដោយគេត្រូវបានជំនួសដោយកីឡាករ Ousmane Dembele។ Messi ទើបតែទទួលបានពានរង្វាន់ កីឡាករបុរសល្អបំផុតរបស់ FIFA នៅទីក្រុង Milan កាលពីថ្ងៃចន្ទ ហើយការប្រកួតជាមួយ Villarreal ជាការប្រកួតលីគកំពូលអេស្ប៉ាញលើកទី៤០០ របស់គេនៅ Barcelona។ គេមានចំណែកសំខាន់នៅក្នុងគ្រាប់បាល់ដំបូងរបស់ Barcelona ដោយបានបញ្ជូនបាល់ពីជ្រុងមកឱ្យកីឡាករ Antoine Griezmann តែតបញ្ចូលទីបានសម្រេច ជួយឱ្យក្រុមម្ចាស់ផ្ទះនាំមុខមុនមួយគ្រាប់។ Valverde on
25 Sep 2019
La Liga News
ក្រុម Granada ទើបឡើងមកពីលីគលំដាប់ទី២ផ្តល់មេរៀនដល់ Barcelona 2-0
ក្រុម Granada ទើបឡើងមកពីក្របខណ្ឌលីកលំដាប់ទី២បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានផ្តួលម្ចាស់ជើងឯក La Liga នៅសប្តាហ៏ទី៥ ដើម្បី ឡើងមកឈរលើកំពូលតារាងរដូវកាលថ្មី២០១៩-២០២០នេះ ក្រោយចាប់ផ្តើមត្រឹម តែ២នាទី ប៉ុណ្ណោះកីឡាករ Ramon Azeez បានរកគ្រាប់បាល់នាំមុខមុននៅត្រឹមនាទី ទី២ប៉ុណ្ណោះសម្រាប់ក្រុមម្ចាស់ផ្ទះទៅហើយ ។ ទោះបីជាអ្នកចាត់ការ Barcelona លោក Ernesto Valverde បានដាក់បញ្ចូល កីឡាករ Lionel Messi និងកីឡាករវ័យ ក្មេង Ansu Fati តាំងតែពីតង់ ទី ១ ប៉ុន្តែ នៅតែមិនអាចស្រោចស្រង់ស្ថានការណ៏បានបន្ទាប់ពី Vadillo បន្ថែមគ្រាប់ បាល់ ទី២នៅនាទីទី៦៦តង់ទី២ដោយបាល់ប៉េណាំងទី ក្រោយពីខ្សបម្រើ Arturo Vidal ធ្វើអោយបាល់ប៉ះដៃក្នុង តំបន់គ្រោះថ្នាក់ ។បញ្ចប់ក្នុងលទ្ធផលម្ចាស់ផ្ទះGranada ២:0 Barcelona ។ លទ្ធផលនេះបានរុញច្រានអោយ Barcelona ជួបការចាប់ផ្តើមយុទ្ធនាការណ៏រដូវកាលថ្មី នៅ La Liga ដ៏អាក្រក់
22 Sep 2019
La Liga News
Rio Ferdinand បារម្ភពី Eden Hazard ដែលអាចផ្លាស់ទៅ Real Madrid ខុសពេល
ក្រោយរងបរាជ័យក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យ Real Madrid ដោយចាញ់ ក្រុមម្ចាស់ផ្ទះ PSG ៣-០ យប់មិញ អតីតវីរបុរសរបស់ បិសាចក្រម Rio Ferdinand បានបង្ហាញសេចក្ដីព្រួយបារម្ភ ថា ខ្សែបម្រើ Hazard អាចផ្លាស់ ទៅ Real Madrid ខុសពេលវេលា ឬ មិនចំពេលល្អ។ វាមិនមែនជាសញ្ញាណល្អទាល់តែសោះសម្រាប់ខ្សែបម្រើប្រយុទ្ធលំដាប់ពិភពលោករូបនេះ ក្រោយផ្លាស់ពី Chelsea នារដូវក្ដៅនេះ។ នៅក្នុងបទសម្ភាសន៍ BT Sport studio អតីតខ្សែការពារ បិសាចក្រម Rio Ferdinand បានបញ្ជាក់ថា ការផ្លាស់របស់ Hazard អាចចំពេលក្រុមលំបាក។ Rio សង្កត់ធ្ងន់ថា៖« ពេលអ្នកទៅលេងនៅក្លិបយក្ស ដូចជា Real Madrid អ្នកត្រូវជាកីឡាករលេងបានល្អ និង តែងតែរវល់នៅលើទីលាន។ គេត្រូវតែទទួលនូវអ្វីដែលបានធ្វើនៅពេលហ្វឹកហាត់»។ អតីតកីឡាករ Leeds United បានបន្តថា Hazard មិនសូវបង្ហាញខ្លួនបានល្អ
19 Sep 2019