ខ្សែបម្រើ Andres Iniesta របស់ក្លឹប Barcelona បានបដិសេធមិននិយាយអំពីអ្វីដែលលោក Pele បាននិយាយពីរឿងអាស្រូវរបស់កីឡាករ Lionel Messi កាលពីពេលថ្មីៗនេះទេ។

Iniesta ៖ ខ្ញុំមិនចង់ឆ្លើយតបទៅនឹងអ្វីដែល Pele និយាយពី Messi នោះទេប៉ុន្តែ..
Iniesta ៖ ខ្ញុំមិនចង់ឆ្លើយតបទៅនឹងអ្វីដែល Pele និយាយពី Messi នោះទេប៉ុន្តែ..

អតីតវីរៈបុរសបាល់ទាត់ប្រេសីុលលោក Pele ថ្មីៗនេះបាននិយាយថា ម្ចាស់ពាន Ballon d’Or 5 ដង Lionel Messi មិនអាចចាត់ទុកថាជាអ្នកលេងដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់បានទេ ដោយសារតែគាត់មានជំនាញតែមួយគត់គឺគាត់ពូរកែតែជើងឆ្វេង។

Iniesta បានចេញមុខនិយាយដោយជឿជាក់ថា៖ «អតីតមិត្តរួមក្រុមរបស់លោកគឺជាកីឡាករល្អបំផុតដែលពិភពលោកធ្លាប់បានឃើញ។ ខ្ញុំមិនចង់ឆ្លើយនូវអ្វីដែល Pele បាននិយាយទេ។ គាត់ (Messi) គឺជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រគាត់ទទួលបានកំណត់ត្រាទាំងអស់ដូចជាក្បាល, ជំនាញ, ការស៊ុតបញ្ចូលទីដោយជើងខាងស្តាំ, ការស៊ុតបញ្ចូលទីដោយជើងឆ្វេង។ ខ្ញុំមិនដែលឃើញនរណាម្នាក់ធ្វើអ្វីដែលគាត់ធ្វើហើយរាល់ឆ្នាំគាត់តែងតែរកគ្រាប់បាល់លើសពីការរំពឹងទុករបស់ខ្ញុំ»។

ប្រភព៖ Soccerladuma