ខ្សែបម្រើសញ្ចាតិបែលហ្ស៊ិកកូនកាត់ឥណ្ឌូណេស៊ីកីឡាករ Radja Nainggolan របស់ក្លឹប Roma កាលពីម្សិលមិញរូបគេបានចុះហត្ថលេខាទៅចូលរួមជាមួយ Inter Milan ហើយ។

photo of Radja Nainggolan
Radja Nainggolan

អតីតខ្សែបម្រើបែលហ្ស៊ិកវ័យ 30ឆ្នាំរូបនេះ បានប្រកាសចូលចូលនិវត្តន៍ពីជម្រើសជាតិបន្ទាប់ពីគ្មានឈ្មោះទៅ World Cup 2018 ដោយចុះកិច្ចសន្យា រយៈពេល 4ឆ្នាំ ។

តម្លៃខ្លួនដោះរបស់ខ្សែបម្រើសញ្ចាតិបែលហ្ស៊ិករូបនេះគឺ 33 លានផោន ដូច្នេះ Inter ត្រូវចំណាយលុយ 21លានផោន បូករួមទាំងកីឡាករពីររូបបន្ថែមទៀត ខ្សែការពារ Davide Santon និងខ្សែបម្រើ Nicolo Zaniolo ។ ការចាក់ចេញពី Roma នឹងធ្វើអោយគាត់ជួបជុំជាមួយអតីតគ្រូបង្វឹកក្រុម Roma លោក Luciano Spalletti នៅ Inter Milan ៕

photo of Davide Santon
Davide Santon
photo of Nicolò Zaniolo
Nicolò Zaniolo

ប្រភពពី៖ BBC