photo of Mario Balotelli
Mario Balotelli of Nice

យ៉ោងតាមសារព័ត៌មាន The Sun បានអោយដឹងថា ក្លឹប Inter និង AC Milan កំពុងតែបញ្ចុះបញ្ចូលអោយខ្សែប្រយុទ្ធ Mario Balotelli របស់ក្លឹបបារាំង Nice ឱ្យត្រឡប់កមក្របខ័ណ្ឌ Serie A វិញ នៅចុងបញចប់រដូវក្តៅនេះ ។

ខ្សែប្រយុទ្ធសញ្ចាតិអ៊ីតាលីរូបនេះ បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ម្តងទៀតនៅរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទីបាន ពីរគ្រាប់កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុម Nice បានបរាជ័យលើក្រុម Lokomotiv Moscow ក្នុងលទ្ធផល 3-2 នៅក្នុងជើងទីមួយ នៃក្របខ័ណ្ឌ Europa League របស់ពួកគេក្នុងវគ្គ 32 ក្រុមចុងក្រោយ។

Balotelli បានផ្សារភ្ជាប់យ៉ាងខ្លាំង នៃការវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ដោយប្រធានក្លឹប Juventus បាននិយាយថា កំពុងតែស្វែងរកវិធីណាមួយ ដើម្បីចុះហត្ថលេខាលើរូបគេ ប៉ុន្តែគាត់ប្រហែលជាជ្រើសរើសយកក្លឹប AC Milan ហើយ ព្រោះគាត់ធ្លាប់លេង មុនពេលចូលរួមជាមួយ Nice ៕

ប្រភពពី៖ goal