Inter និង barcelona ជិតនឹងធ្វើកិច្ចព្រមព្រៀងលើកិច្ចសន្យាលើកីឡាករ Rafinha

ប្រភពព័ត៌មាន Goal បានឱ្យដឹងថាក្លឹប Inter កំពុងតែបិទបញ្ចប់ការចុះហត្ថលេខាលើទីផ្សារដោះដូរកីឡាករជាលើកទី 2 របស់ពួកគេក្រោយពីបានឈានដល់កិច្ចចរចាជាមួយក្លឹប Barcelona កាលពីថ្ងៃពុធកន្លងមកនេះ។
នាយកក្លឹប Inter លោក Piero Ausilio បច្ចុប្បន្នកំពុងស្ថិតនៅទីក្រុង Catalunya ដើម្បីពិភាក្សាអំពីលក្ខខណ្ឌសម្រាប់កីឡាករដែលបានព្យាយាមត្រលប់ទៅលេងនៅក្លឹប Nou ក្រោយពីរបួសជង្គង់។
ហើយបន្ទាប់ពីការពិភាក្សាមួយចំនួន ក្រុម Barcelona បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដោះដូរកីឡាករ Rafinha ខ្ចីជើងទៅឱ្យក្លឹប San Siro ក្នុងកិច្ចព្រមព្រៀងមួយដែលនឹងមានជម្រើសទិញមួយ។

កីឡាករសញ្ជាតិប្រេស៊ីលវ័យ 24 ឆ្នាំដែលជាបងប្រុសរបស់កីឡាករ Thiago របស់ក្លិប Bayern Munich នោះគឺជាគោលដៅរបស់ក្រុម Nerazzurri ។
ក្លឹប Inter បានចាប់អារម្មណ៍ក្នុងការបិទការចរចារលើតួលេខប្រមាណជា 20 លានអឺរ៉ូខណៈដែលក្លឹប Barcelona កំពុងកាន់កាប់ជិត 28 លានអឺរ៉ូ។
ប៉ុន្តែមានភាពលេចធ្លោមួយហើយខ្សែបម្រើរូបនេះគឺជិតចូលក្នុងក្លឹប Inter ខណៈដែលក្លិបយក្សអ៊ីតាលីកំពុងស្វែងរកការចាប់ផ្តើមវិជ្ជមានក្នុងរដូវកាលនេះដែលមើលឃើញពួកគេនៅក្នុងការប្រកួតវគ្គជម្រុះក្នុងក្របខ័ណ្ឌ Champions League ។
ប្រភពពី៖ goal