កាល​ពី​ម្សិល​មិញ​នេះ​ ក្លឹប​អ៊ីតាលី Inter Milan បាន​ប្រកាស​ថា​ លោក​ Steven Zhang ជា​ប្រធាន​ក្លឹប​ថ្មី​ តាម​រយៈ​ការ​ផុស​វីដេអូ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ពួកគេ​ វ័យរបស់គាត់ទើបតែ  26ឆ្នាំ​ប៉ុណ្នោះ។

Steven Zhang
Steven Zhang

លោក Zhang ដែល​ក្លាយជា​ប្រធាន​ទី​ 21ក្នុង​ប្រវត្តិក្លឹបនេះគឺជា​កូន​ប្រុស​របស់​លោក Zhang Jindong ដែលជា​នាយកក្រុម​ហ៊ុនលក់​គ្រឿងអេឡិកត្រូនិច Suning Holdings Group ដែល​បានទិញភាគហ៊ុន​ភាគច្រើន​របស់ក្លឹបនេះ​កាល​ពីឆ្នាំ​2016 កន្លងទៅ​។

លោក Zhang នឹង​ចូល​ជំនួស​តំណែង​លោក Erick Thohir ជាជនជាតិឥណ្ឌូណេស៊ីដែល​ធ្វើ​ប្រធាន​រយៈ​ពេល​ 5​ឆ្នាំ​ចុងក្រោយ​។ បច្ចុប្បន្ន ក្រុម​ Inter Milan ឈរ​នៅលេខរៀងទី​3 ​នៅក្របខណ្ឌ Serie A និង​មាន​គម្លាត​6ពិន្ទុ​ពីក្រុម Juvnetus ដែល​នាំមុខគេនៅលើ​តារាងនារដូវថ្មីនេះ៕

ប្រភព៖ Punchng