កាសែត Calciomercato អះអាងថាក្លឹប Inter Milan មានគម្រោងបន្តកិច្ចសន្យាជាមួយខ្សែការពារ Federico Dimarco រយះពេលយូរជាងមុន។

Federico Dimarco
Federico Dimarco

យោងតាមប្រភពបានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Inter Milan មានបំណងចង់បន្តកិច្ចព្រមព្រៀងរបស់កីឡាករវ័យ 24 ឆ្នាំរូបនេះផងដែរ ដែលផ្តល់នូវលក្ខខណ្ឌកាន់តែប្រសើរឡើងទាក់ទងនឹងប្រាក់ខែ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Dimarco នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2023 ខណៈដែលកិច្ចសន្យាថ្មីនេះត្រូវបានគេរំពឹងថានឹងដំណើរការរហូតដល់ឆ្នាំ 2026។

រដូវកាលនេះ Federico Dimarco ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងការបញ្ជូនបាល់ឲ្យមិត្តរូមក្រុមជាច្រើនទៀតក្នុងការបង្ហាញខ្លួន 15 លើកសម្រាប់ក្លឹបនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ៕