ក្រុម​បាល់ទាត់ Inter KPC នៅតែអាចការពារតំណែងជើងឯក​ Tiger Street Football 2018 ប្រចាំមណ្ឌលកំពុងចាមជា​លើក​ទី៤​ ម្ដង​ទៀត​ក្នុង​ឆ្នាំ​ ២០១៨​នេះដដែល  កាល​ល្ងាច​ថ្ងៃអាទិត្យ ទី២៥ កុម្ភៈ តាមរយៈជ័យជម្នះ​៦​ទល់​នឹង១​លើ​ក្រុម​សុវណ្ណភូមិ​ Hotel FC។

photo of Inter KPC​
ក្រុមជើងឯក Inter KPC​

សម្រាប់​​ប្រាក់​រង្វាន់​ នៅមណ្ឌលខេត្តកំពង់ចាម ជើងឯក​ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ, លេខ២ បាន​១០០០ដុល្លារ, លេខ៣ បាន​៥០០ដុល្លារ និង លេខ៤ បាន​២០០ដុល្លារអាមេរិក ខណៈ​លេខ៥ និង លេខ៦ ក៏ទទួល​បាន​កៅអី​ទៅ​កាន់​វគ្គផ្ដាច់ព្រ័ត្រ​នៅ​រាជធានីភ្នំពេញផងដែរ។

គួរដឹងដែរថា បន្ទាប់ពី​ចប់​វគ្គ​ជម្រុះ​នៅ​រាជធានីភ្នំពេញនេះ Tiger Street Football 2018 នឹងបន្តយុទ្ធនាការរបស់ខ្លួនទៅស្វែងរកជើងខ្លាំងនៅមណ្ឌលខេត្តកណ្ដាល នៅថ្ងៃអាទិត្យ ទី០៤ មីនា វិញម្ដង៕