ក្លឹប Inter Milan បាន​ចរចាជាមួយក្លឹប Barcelona ដើម្បី​ផ្ទេរ​ខ្សែបម្រើ​ Ivan Rakitic ។កីឡាករ​ជម្រើស​ជាតិ​ក្រូអាស៊ី​រូបនេះ​ត្រូវ​បាន​គេភ្ជាប់ទៅនឹង​ការចាកចេញ​ពី​ពហុកីឡាដ្ឋាន Nou Camp បន្ទាប់ពី​បាត់បង់ឱកាស​លេងនៅក្រោម​ការ​ដឹកនាំ​របស់​លោក Ernesto Valverde ហើយ​ក្លឹប​នេះ​ ក៏​ស្ទាក់ស្ទើរ​មិនចង់បន្តកិច្ច​សន្យា​ឲ្យ Ivan ផងដែរ។

photo of Ivan Rakitic
Ivan Rakitic

Ivan ត្រូវ​បាន​ភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​ទៅក្លឹបកំពូលផ្សេងទៀត​នៅអឺរ៉ុប ប៉ុន្តែ​ខកខានមិន​បាន​សម្រេចកិច្ច​ព្រម​ព្រៀង​ផ្ទេរកាលពីរដូវក្តៅហើយក្លឹប Inter Milan គឺជា​ក្លឹបដែលមាន​ប្រៀប​ក្នុងការ​ទទួល​បាន​ Ivan នៅខែមករា​នេះ ស្របពេលលោក​ Antonio Conte ចង់នាំយក​កីឡាករ​រូបនេះមក​ពហុកីឡាដ្ឋាន San Siro ។

photo of Ivan Rakitic
Ivan Rakitic
ក្លឹប Inter និង​ក្លឹប Barcelona ធ្លាប់ជាប់គាំងក្នុងកិច្ច​ចរចា​ច្រើន​លើកមក​ហើយ ហើយ​កាលពីសប្តាហ៍មុន​ក្លឹបទាំងពីរ​បាន​ជួបគ្នា​ ប៉ុន្តែ​មិនសូវ​មាន​ការ​វិវឌ្ឍ​ច្រើន​ទេ​ក្នុង​កិច្ច​ចរចា​នេះ ប៉ុន្តែមជ្ឈដ្ឋាន​ភាគច្រើនជឿថា កិច្ច​ព្រមព្រៀងនេះអាចនឹងសម្រេចជាផ្លូវការ​។
Ivan Rakitic
Ivan Rakitic

ក្លឹប Barcelona ជឿថា កីឡាកររូបនេះមានតម្លៃ​៣០​លានអឺរ៉ូ​ ប៉ុន្តែ​បារម្ភថា តម្លៃខ្លួន​នេះនឹង​ធ្លាក់ចុះ​ នៅពេលឈានដល់ឆ្នាំបញ្ចប់នៃកិច្ចសន្យា​នៅរដូវក្តៅ។

Ivan បានចាប់ផ្តើម​ត្រឹម​១ប្រកួតប៉ុណ្ណោះ​ក្នុងចំណោម​១២​ប្រកួត​របស់​ក្រុម Barcelona នៅ​រដូវកាល​នេះ៕