ប្រភពសារព័ត៌មានកីឡាធំមួយរបស់អ៊ីតាលី Gazzetta បានចុះផ្សាយថាក្លិប Inter Milan កំពុងតាមឃ្លាំមើលខ្សែការពារស្លាប Matteo Darmian ដែលកំពុងលេងឱ្យ Parma។

កីឡាករវ័យ២៩ឆ្នាំរូបនេះទើបតែបានចាកចេញពី Manchester United មកចូលរួម Parma ក្នុងរដូវកាល២០១៩-២០។

កីឡាករ Matteo Darmian
កីឡាករ Matteo Darmian

Parma ជាក្លិបមានទំនាក់ទំនងល្អជាមួយ Inter Milan ស្របពេល Darmian ក៏ជាអតីតកូនសិស្សរបស់លោក Antonio Conte ក្នុងក្រុមជម្រើសជាតិអ៊ីតាលីក្នុងយុទ្ធនាការ Euro 2016 ផងដែរ។

Darmian ស្ថិតក្នុងចំណាប់អារម្មណ៍របស់ Inter តាំងពីរដូវកាលមុនម្ល៉េះ ពោលគឺតាំងពីមុនលោក Conte ចូលកាន់តំណែងជាអ្នកចាត់ការ។

Matteo Darmian

លោក Conte កំពុងត្រូវការកម្លាំងបន្ថែមនៅតំបន់ការពារស្លាបរបស់ Inter ដូច្នេះការនាំ Darmian ដែលធ្លាប់យល់ពី Philosophy របស់លោកស្រាប់ ទៅ San Siro ក្នុងខែមករា ឬនៅរដូវក្ដៅខាងមុខអាចជាលទ្ធភាពមួយ។

Matteo Darmian

សូមរំឭកថា Darmian ធ្លាប់ជាប់ក្នុង Serie A Team of the Year ២ដងជាប់គ្នា ក្នុងរដូវកាល២០១៣-១៤ និង២០១៤-១៥ អំឡុងពេលលេងឱ្យ Torino និងជាពេលគេផ្ដើមជាប់ជម្រើសជាតិក្រុមធំអ៊ីតាលី មុនត្រូវបានលោក Louis van Gaal ទិញទៅ Man Utd ក្នុងតម្លៃបិទជិតមួយដែលត្រូវបានជឿថា១២.៧លានផោន៕