តាមរយះការសែតដ៏ល្បីរបស់អ៊ីតាលី Il Corriere Dello Sport បានរាយការណ៍ថាក្លឹបយក្សរបស់អ៊ីតាលី Inter Milan គម្រោងនឹងខ្ចីជើងខ្សែបម្រើ Toni Kroos ពីក្លឹប Real Madrid នៅរដូវក្តៅខាងមុខនេះ ក្នុងគោលបំណងដើម្បីទទួលបានលក្ខខ័ណ្ឌទិញផ្ដាច់កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ។

Toni Kroos
Toni Kroos

យោងតាមប្រភពព័ត៌មានខាងលើបានឱ្យដឹងថាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់វ័យ ២៨ ឆ្នាំរូបនេះកំពុងស្ថិតក្រោមកិច្ចសន្យាជាមួយក្លិបអេស្ប៉ាញរហូតដល់រដូវក្តៅឆ្នាំ ២០២២ ហើយខ្សែបម្រើកណ្ដាលរូបនេះគឺជាកីឡាករនាំល្អដ៏ឆ្នើមម្នាក់នៅក្លឹប Real Madrid ។ ខណះក្រុមយក្សរបស់ក្របខ័ណ្ឌ La Liga មួយនេះនឹងមិនអនុញ្ញាតឱ្យរូបគេចាកចេញទៅលេងនៅកន្លែងផ្សេងបានយ៉ាងងាយស្រួលនោះឡើយ ទោះបីជាមានការផ្តល់ជូនដ៏ពិសេសណាមួយយ៉ាងក៏ដោយ ។

Toni Kroos
Toni Kroos

កាលពីដើមឡើយត្រូវបានគេដឹងថាលោក Zhang Jindong ប្រធានក្លឹប Inter Milan បានប្រគល់ភារកិច្ចទៅឲ្យលោក Giuseppe Marotta ដែលជានាយកកីឡាថ្មីរបស់ Inter ដើម្បីរៀបចំផែនការនាំយកកីឡាករ Luka Modric មកកាន់កីឡាដ្ឋាន San Siro នៅរដូវកាលក្រោយ ។ ខណះកិច្ចសន្យានាពេលបច្ចុប្បន្នរបស់ប្រធានក្រុមជម្រើសជាតិក្រូអាតរូបនេះនឹងត្រូវផុតកំណត់ជាមួយ Real Madrid នៅក្នុងឆ្នាំ ២០២០ ឯណោះ ៕