photo of lazio vs inter
lazio 2 – 3 inter

ក្រុម Inter Milan របស់អុីតាលីបានដណ្តើមកៅអីចុងក្រោយនៃក្របខ័ណ្ឌ Champions League តាមរយៈការផ្តួលក្រុម Lazio ក្នុងលទ្ធផល ៣-២ នៅថ្ងៃចុងក្រោយនៃរដូវកាលនេះនាកីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃរាត្រីថ្ងៃទី២០ ខែឧសភា។

ការប្រកួតសប្តាហ៍ផ្តាច់ព្រ័ត្រទី៣៨ រវាង Lazio និង Inter Milan គឺជាការប្រកួត​ដ៍តានតឹងមួយរវាងក្រុមទាំង២ ដើម្បីដណ្តើមកៅអី Champion League និង Europa League ខណ:ក្រុម Inter Milan អាចដណ្តើមយកកៅអី Champion League មកវិញ ក្រោយពីខកខានជាច្រើនឆ្នាំកន្លងមក បន្ទាប់ពី​ការ​ចាកចេញរបស់លោក Jose Mourinho កាលពីឆ្នាំ ២០១១ កន្លងមក។

Lazio បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Ivan Perisic នៅ​នាទី​ទី​៩​។ ២០​នាទី​ក្រោយ ខ្សែការពារ Danilo d’Ambrosio ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​ឲ្យ Inter វិញ មុនពេល​ខ្សែបម្រើ Felipe Anderson ជួយ​ឲ្យ​ម្ចាស់ផ្ទះ​នាំមុខ ២-១ មុន​ចប់​តង់​ទី​១​។​

ទោះបីជា​យ៉ាងណាក៏ដោយ Mauro Icardi បានរ​កបាល់​តាម​ស្មើ​វិញ​នៅ​នាទី​៧៨ ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ មុនពេល​ដែល Senad Lulic របស់ Lazio ត្រូវបាន​អាជ្ញាកណ្តាល​ឲ្យ​កាត​ក្រហម​។ ខ្សែប្រយុទ្ធ Matias Vecino ជា​អ្នករក​គ្រាប់​ជ័យជម្នះ​ឲ្យ Inter យកឈ្នះ Lazio ៣-២​។​

សូមបញ្ជាក់ថា សម្រាប់កៅអីក្របខ័ណ្ឌកំពូលអឺរ៉ុប Champions League នៅប្រទេសអុីតាលី តម្រូវឲ្យមាន៤ក្រុមត្រូវឡើងទៅប្រកួតវគ្គចែកពូលគឺក្រុមលេខ១(ម្ចាស់ជើងឯកលីកកំពូលអុីតាលី) លេខ២ លេខ៣ និងលេខ៤។ កៅអី Champions Leagueនេះដូចគ្នាទៅនឹង លីកកំពូលនៅអេស្ប៉ាញ អាល្លឺមង់ និងអង់គ្លេសដែរ។ ដោយឡែកនៅបារំាងមានតែ៣កៅអី, នៅព័រទុយហ្គាល់មាន២កៅអី នៅស្កុតឡេនមាន២កៅអី

lazio vs inter
lazio 2 – 3 inter