ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាគោលដៅដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ក្លឹបយក្សអីុតាលី Inter Milan ខណៈដែលក្លឹបនេះចង់បានកីឡាករអាហ្សង់ទីនរូបនេះមកប្រជែងជាមួយ Juventus នៅលីគកំពូល Serie A ដែលពួកគេទើបទិញបាន Cristiano Ronaldo ពីក្លឹប Real Madrid នាពេលថ្មីៗនេះ។

Messi ​នឹង Ronaldo
Messi ​នឹង Ronaldo

ការប្រកួតប្រជែងរវាងខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo 9ឆ្នាំនៅ La Liga ត្រូវបានបញ្ចប់ បន្ទាប់ពី Juventus ទិញយកប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ នាពេលថ្មីៗនេះ។

រឿងពាក្យចចាមអារ៉ាមលិចឮថា លោក Marco Tronchetti Provera ដែរជាប្រធានក្រុមហ៊ុន Pirelli នឹងជាអ្នកឧបត្ថម្ភផ្ទាល់ទៅលើ Inter Milan បានឱ្យដឹងថាឥឡូវនេះ Inter កំពុងតែរៀបចំផែនការ ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងដ៏កាចសាហាវរបស់គាត់ហើយ។ ខណៈដែរគាត់កំពុងស្នើរសុំម្ចាស់ក្លឹប Inter Milan លោក Suning ឱ្យតាមទិញខ្សែប្រយុទ្ធ  Lionel Messi ដើម្បីយកមកប្រកួតប្រជែងជាមួយ Ronaldo ៕

 

ប្រភពពី៖ Mirror