ខ្សែបម្រើ Isco បានប្រាប់នូវរបាយការណ៍ដែលទាក់ទងគាត់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបតោខៀវ Chelsea ដោយលោកអះអាងថាគាត់នឹងមិនចាកចេញពីក្លឹប Real Madrid នៅក្នុងខែមករាទេ។

Isco ខ្លួននឹងមិនចេញពី Real Madrid នៅខែមករាទេ
Isco ខ្លួននឹងមិនចេញពី Real Madrid នៅខែមករាទេ

កាលពីដើមខែនេះរបាយការណ៍បានអះអាងថា Chelsea នឹងបញ្ជូនសំណើចំនួន 70 លានផោនដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិអេស្ប៉ាញនៅក្នុងខែមករានេះ។ ខណៈដែរតាំងពីលោក Solari ចូលមកដឹកនាំក្លឹបនេះមក លោកបានលេងត្រឹមតែមួយប្រកួតប៉ុណ្នោះក្នុងជំនួសដំបូងនឹងបម្រុង 6 ប្រកួត។

Isco បាននិយាយប្រាប់ការសែត Deportes Cuatro ថា៖ «ខ្ញុំរំភើបខ្លាំងណាស់ចំពោះឆ្នាំថ្មីនេះ។ ខ្ញុំគ្មានគម្រោងចាកចេញពី Real ទេនារដូវកាលនេះ»

ប្រភព៖ Metro