ក្លិបមួយនៅប្រទេសកាតា បានដាក់សំណើចង់ទាក់ទងយក ខ្សែបម្រើ Isco នៃក្លិប Real Madrid បន្ទាប់ពីឃើញថាកុងត្រារបស់គេនឹងផុតកំណត់នៅចប់រដូវកាលនេះ។

ខ្សែបម្រើ Isco Alarcon
ខ្សែបម្រើ Isco Alarcon

Real Madrid ទំនងជាមិនស្នើកុងត្រាថ្មីដល់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះឡើងខណៈដែលលោកគ្រូ Carlo Ancelotti បានដាក់ឲ្យ Isco ចូលលេងតែ ១២ប្រកួតប៉ុណ្ណោះនៅរដូវកាលថ្មីនេះ។

សារព័ត៌មាន El Chiringuito បានចុះផ្សាយថាក្លិបមួយដែលមិនបញ្ចេញឈ្មោះនៅកាតាបានទាក់ទងទៅ Isco ប៉ុន្តែភ្នាក់ងាររបស់គេបាននិយាយថាកីឡាករវ័យ២៩ឆ្នាំរូបនេះចង់បន្តលេងនៅអឺរ៉ុប។

គួរបញ្ជាក់ផងដែរថា Isco បានផ្ទេរពីក្លិប Malaga មកកាន់ Real Madrid កាលឆ្នាំ២០១៣ ដោយបង្ហាញខ្លួនបាន ៣៤៣ប្រកួត៕