Photo of Isco
Isco of Real Madrid

ក្រុមអេស៉្បាញបានទទួលជ័យជម្នះ 6-1 លើក្រុមអាហ្សង់ទីនកាលពីថ្ងៃអង្គារ ហើយ Isco គឺជាអ្នកដែលបានរកគ្រាប់បាល់បីគ្រាប់ច្រើនជាងគេ ហើយក្រោយពេលចប់ការប្រកួតខ្សែបម្រើរូបនេះ និយាយថា ក្លឹប Real Madrid មិនដែលផ្ដល់អោយគាត់ បានបង្ហាញសម្ថភាពបានគ្រាប់គ្រាប់ដែលគាត់ត្រូវការនោះទេ។

ពិតណាស់ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Malaga រូបនេះបានបាត់បង់ការគាំទ្រនៅឯកីឡដ្ឋាន Estadio Santiago Bernabeu ដោយលោក Zinedine Zidane មិនបានផ្តល់នូវឱកាសលេងបានពេញលេញនោះទេបានត្រឹមាជាកីឡាករបម្រុងប៉ុណ្នោះ ។

គាត់បានពន្យល់នៅក្នុងបទសម្ភាសក្រោយចប់ការប្រកួតថា៖ «រូបគាត់គេតែងតែកាត់បន្ថយតួរលេង ដែលខ្លួនមិនពេញចិត្តនៅក្នុងរដ្ឋធានីរបស់អេស្ប៉ាញ ។ ប៉ុន្តែនៅពេលដែលគាត់បានចូលរួមជាមួយនឹងក្រុមជម្រើសជាតិគាត់បានក្លាយជាខ្សែបម្រើដ៏ល្អបំផុតនៅក្នុងពិភពលោក» ។

គាត់បានបន្តទៀតថា៖ «នៅទីក្រុងម៉ាឌ្រីតដែលទុកចិត្តលើសម្ថភាពរបស់ខ្លុំនោះទេ ខ្ញុំត្រឹមតែជាកីឡាករដែលគេត្រូវការប៉ុណ្ណោះ ។ ការប្រកួតជាមួយនឹងក្រុមជម្រើសជាតិគ្រូបង្វឹកបានផ្ដលឧកាសដល់ខ្លុំជាច្រើនក្នុងការលេង ខ្ញុំមានទំនុកចិត្តលើគ្រូបង្វឹកជម្រើសជាតិជាង» ៕

ប្រភព៖ marca