Isco ប្រកាសចាកចេញពី Real Madrid ក្រោយលេងអស់រយះពេល ៩ឆ្នាំ
ខ្សែបម្រើ Isco បានធ្វើការប្រកាសនៅក្នុងបណ្ដាញសង្គម Instagram របស់ខ្លួននៅក្នុងថ្ងៃនេះថា នឹងចាកចេញពីក្លឹប Real Madrid នៅរដូវកាលក្ដៅខាងមុខ។

កីឡាកររូបនេះនឹងចប់កុងត្រាជាមួយនឹង Real Madrid នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខដោយមិនបន្តកុងត្រាថ្មីនោះទេ ដូច្នេះគេនឹងចាកចេញជាលក្ខណៈ Free Agent ។
Isco បានមកលេងឲ្យ Real Madrid នេះអស់រយៈពេល៩ឆ្នាំ ដោយចូលរួមការប្រកួតសរុប ៣៥៣ប្រកួត ស៊ុតចូល ៥៣គ្រាប់ និងជាពិសេសគឺឈ្នះពានតូចធំជាមួយក្លឹបនេះរហូតទៅដល់ ១៩ពាន ដោយក្នុងនោះ Champions League ចំនួន៥ដង និង La Liga ៣ដង។
ជាចុងក្រោយ Isco បានធ្វើការអរគុណដល់ក្លឹប គ្រូបង្វឹកទាំងអស់ បុគ្គលិក មិត្តរួមក្រុម ក៏ដូចជាអ្នកគាំទ្រទាំងអស់ ដែលគាំទ្រគេរហូតមក ដែលធ្វើឲ្យគេអភិវឌ្ឍខ្លួនមកដល់សព្វថ្ងៃនេះ៕