Isco រកបានបីគ្រាប់ម្នាក់ឯង ខណៈ អេស្ប៉ាញ បំបាក់អាហ្សង់ទីន 6-1
28 Mar 2018 - 10:58:18 SHARE

ខ្សែបម្រើរបស់ក្លឹប Real Madrid កីឡាករ Isco បានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់ម្នាក់ឯងជូណជម្រើសជាតិជាលើកទី 1 របស់ខ្លួន ខណៈដែលអេស្ប៉ាញបានបន្តការមិនស្គាល់ចាញ់សោះក្រោយឮមការដឹកនាំរបសើលោក Julen Lopetegui ក្នុង 18ប្រកួតចុងក្រោយនេះ ក្រោយពីបានផ្ដួលជម្រើសជាតិលើអាហ្សង់ទីនយ៉ាងចាស់ដៃនៅទីក្រុង ម៉ាឌ្រីតកាលពីយប់មិញនេះ ។
ចំណែតឯ 3គ្រាប់ទៀតរកបានដោយ Diego Costa, Thiago Alcantara និង Iago Aspas ដោយ Nicolas Otamendi តែតឲ្យអាហ្សង់ទីនបានមួយគ្រាប់ ។ ខណៈដែល Messi បានត្រឹមអង្គុយមើលអេស្ប៉ាញបំបាក់ក្រុមរបស់ខ្លួនយ៉ាងចាស់ដៃ ដោយសាររបួសមិនទាន់ជាសះស្បើយនៅឡើយ ៕

ប្រភពពី៖ goal
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព