Photo of Isco and Antonio Conte
Isco and Antonio Conte

Isco អាចនឹងចូលរួមជាមួយក្រុម Chelsea ខណះដែល Bayern Munich និង Manchester United ចង់បាន Gareth Bale ។ ខណះថ្មីៗនេះក្រុម Real Madrid បានជួបនៅបញ្ហាជាច្រើនក្នុងកីឡដ្ឋាន និងលើទីលាន ពួកគេបានធ្លាក់ទំរង់លេងកាលពីដើមរដូវកាល និងចាប់ផ្ដើមនៅទំរង់លេងដ៏ល្អវិញនៅចុងរដូវកាល។

យ៉ាងណាមិញក្រុមរបស់លោក Zidane បានបាត់បង់នៅពានរង្វាន់ធំៗចំនួនពីរ គឺ ក្រមខ័ណ្ឌ La liga និង Capa dey Rey ផងដែរអ្វីជាគោលដ៏សំខាន់នោះ Real នៅសស់ត្រឹមពានរង្វាន់តែមួយគត់គឺ ក្របខ័ណ្ឌ Campoins League នៅក្នុងដៃ។

ចំណែកថ្មីៗនេះកាសែតអេស្ប៉ាញ AS បានចុះផ្សាយថា Real Madrid ចង់លក់កីឡាករមួយចំនួនចេញ ក្នុងនោះរួមមានទាំងកីឡាករ Gareth Bale ផងដែរ ។ ចំពោះបញ្ហាផ្ទៃក្នុងវិញ ក្នុងនោះកីឡាករ Isco មិនសូវសប្បាយចិត្តជាមួយនិងគ្រូបង្វឹករបស់ខ្លួនលោក Zidane ដែលរូបគាត់មិនសូវបានដាក់កីឡាករ Isco លេងច្រើននោះទេ។

Photo of Bale and Mourinho
Bale and Mourinho

ថ្មីៗនេះកីឡាករ Isco ទើបតែបញ្ចប់នៅកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ ២០២២ ក្នុងតម្លៃផ្ដាច់ ៧០០លានអឺរ៉ូ។ក្រោយកីឡាកររូបនេះរកបាន ៣គ្រាប់ជួយអោយអេស្ប៉ាញឈ្នះលើក្រុម អាហ្សង់ទីន
បន្ទាប់មកលោកក៏បានថ្លែនពីអារម្មណ៍ខ្លួនថា “ខ្ញុំមិនសូវសប្បាយចិត្ត ព្រោះលោក Zidane មិនសូវបានដាក់អោយខ្ញុំលេងពេញលេញនោះទេ ខណៈដែលខ្លួនស្ថិតក្នុងទម្រង់លេងល្អ។

ការពិតណាស់ Isco ជាកីឡាករដែលមានទំរង់លេងល្អម្នាក់ក្នុងក្រុម Real Madrid ផងដែរ​ ជាថ្មីៗមានក្រុមជាច្រើនចង់បានរូបគាត់ទៅកាន់ក្លឹប រួមមានក្លឹប Juventus , Chelsea រួបទាំងមិត្តរួបជាតិរបស់គាត់លោក Koke ចង់អោយទៅលេងក្រុម Atletico Madrid ។ ក្នុងនោះ កីឡាករ Gareth Bale ក៏ជាកីឡាករម្នាក់ដែលត្រូវ ក្រុម Chelsea , Manchester united ព្រមទាំងក្រុម Bayern Munich តាមប្រម៉ាញជាយូរផងដែរ។

ប្រភព៖ dailymail