កីឡាករ Jack Rodwell នឹងចូលរួមធ្វើតេស្តពិនិត្យសុខភាពជាមួយ Roma នៅថ្ងៃសុក្រនេះ មុនពេលមានការស្នើសុំការផ្ទេរដោយគ្មានតម្លៃខ្លួន។

photo of Jack Rodwell
កីឡាករ Jack Rodwell

អតីតខ្សែបម្រើក្រុម Everton, Manchester City និង Sunderland បច្ចុប្បន្នពុំមានតម្លៃខ្លួនចាប់តាំងពីត្រូវបានចាកចេញពី Blackburn Rovers កាលពីខែមិថុនា បន្ទាប់ពីបង្ហាញខ្លួនបាន ២៣ប្រកួត និងទាត់បញ្ចូលទីបាន ១គ្រាប់សម្រាប់ក្លិបនៅ Championship។

Rodwell មិនបានលេងការប្រកួតប្រជែងចាប់តាំងពីការបរាជ័យរបស់ Rovers ក្នុងលទ្ធផល ២-១ នៅ Norwich កាលពីថ្ងៃទី ២៧ ខែមេសា បានត្រៀមខ្លួនពិនិត្យសុខភាពជាមួយកាលពីថ្ងៃព្រហស្បតិ៍ហើយនឹងត្រូវធ្វើការសាកល្បងជាបន្តបន្ទាប់នៅថ្ងៃសុក្រដើម្បីកំណត់ពីភាពរឹងមាំរបស់គាត់។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានទៅដល់កីឡដ្ឋាន Stadio Olimpico កាលពីយប់ថ្ងៃព្រហស្បតិ៍ដើម្បីចូលរួមក្នុងលទ្ធផលស្មើ ១ទល់១ របស់ក្រុម Serie A ក្នុងការប្រកួតជាមួយក្រុម Borussia Monchengladbach ក្នុងក្របខ័ណ្ឌ Europa League ។

Roma ចង់ពង្រឹងជម្រើសខ្សែបម្រើរបស់ខ្លួនបន្ទាប់ពីបានបាត់បង់កីឡាករ Henrikh Mkhitaryan, Bryan Cristante, Lorenzo Pellegrini និង Amadou Diawara នៅក្នុងរយៈពេលពីរខែដំបូងនៃរដូវកាលរបស់ពួកគេដោយសារបញ្ហារបួស។

អ្នកចាត់ការទូទៅលោក Paulo Fonseca ត្រូវបានបង្ខំឱ្យខ្សែការពារកណ្តាល Gianluca Mancini ប្តូរទៅលេងតួនាទីជាខ្សែបម្រើកណ្តាល ក្នុងជំនួបជាមួយ Monchengladbach ខណៈដែល Jordan Veretout ជាខ្សែបម្រើសមបំផុតក្នុងក្រុម៕