ខ្សែបម្រើ Jadon Sancho របស់ Borussia Dortmund អាចនឹងត្រូវក្លិបលក់ចេញនៅពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះបើក ។

Jadon Sancho
Jadon Sancho

យោងតាមសារព័ត៌មាន Sky Sports បានអោយដឹងថាក្លឹបចំនួន ៤ កំពុងបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាកររូបនេះប៉ុន្តែក្លឹបបិសាចក្រហម Manchester United ចាប់អារម្មណ៍ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jadom Samcho ជាងគេ ។

Jadon Sancho
Jadon Sancho

ក្រុម Manchester United នៅតែចាប់អារម្មណ៍នឹង Sancho ទោះបីជាលទ្ធផលមិនទទួលបានជោគជ័យនៃកិច្ចពិភាក្សាផ្ទេរខ្សែបម្រើរូបនេះកាលពីឆ្នាំមុនក៏ដោយ ។

Jadon Sancho
Jadon Sancho

ក្លិប Borussia Dortmund ត្រូវបានគេរាយការណ៍ថានឹងអនុញ្ញាតឱ្យកីឡាករ Sancho ចាក់ចេញប្រសិនបើមានក្លិបណាហ៊ានផ្តល់ជូនកញ្ចប់ថវិកាប្រហែល ៨០ លានផោន (ជិត ៩៣ លានអ៊ឺរ៉ូ) ក្លិបនោះនឹងទទួលបានកីឡាករវ័យ ២១ឆ្នាំរូបនេះភ្លាម ។

Jadon Sancho
Jadon Sancho

ខ្សែបម្រើប្រយុទ្ធស្លាប Sancho ចង់លេងនៅ Champions League រដូវកាលក្រោយ ។ បច្ចុប្បន្នក្រុម Borussia Dortmund កំពុងឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង Bundesliga ដែលមាន ១ ពិន្ទុតាមពីក្រោយក្រុម Eintracht Frankfurt ដែលស្ថិតនៅលេខ ៤ ។

Jadon Sancho
Jadon Sancho

កន្លងមកមានសេចក្តីរាយការណ៍ថាក្លឹប បីសាចក្រហម Man United ក្លិបហង្សក្រហម Liverpool និង តោខៀវ Chelsea កំពុងប្រជែងគ្នាចង់បានខ្សែបម្រើរូបនេះ ។

Jadon Sancho
Jadon Sancho

បញ្ជាក់ខ្សែបម្រើ Jadon Sancho រកគ្រាប់បាល់បាន ៦ គ្រាប់និង Assist អោយមិត្តរួមក្រុម ៩ ដងក្នុងការប្រកួតលីគកំពូលអាល្លឺម៉ង់ចំនួន ២៣ ប្រកួតក្នុងរដូវកាលនេះ ។