​​​   ខ្សែប្រយុទ្ធ James Rodriguez ត្រូវបានខ្ចីជើងទៅលេងនៅ Bayern មុនពេលយុទ្ធនាការ 2017/18 បានចាប់ផ្តើម ដោយសារតែលោកមិន​មែន​ជា​ជម្រើស​11នាក់ដំបូងរបស់ក្លឹប  និងអង្គុយ​លើ​កៅអី​បម្រុង​ជា​ច្រើន​ប្រកួត ដែល​អាច​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​កីឡាករ​កូឡុំប៊ី​រូបនេះ សម្រេច​ចិត្ត​ចេញ​ពី​ក្លឹប​ទៅ​ចូល​រួម​ជាមួយ Bayern Munich ។

photo of James Rodriguez
james rodríguez spoke of his departure from real madrid

   ថ្វីត្បិតរូបគេទទួលបានទម្រង់លេងដ៏ល្អក្នុងក្របខ័ណ្ឌ Bundesliga ក៏ដោយ ក៏ James នៅតែគិតពីការចាកចេញរបស់គាត់ ពីទីក្រុង Madrid ជាមួយនឹងការជឿជាក់យ៉ាងមុតមាំថា: “ការចាកចេញរបស់ខ្ញុំ គឺក្រៀមក្រំណាស់ ហើយវាពិបាកណាស់ព្រោះ​ក្លឹប​នេះ​គឺ​ជា​ក្លឹបក្នុងក្ដីសុបិន​របស់​ខ្ញុំ។  តែ​ក្នុង​បាល់ទាត់​គឺ​បែប​នេះ​ឯង ថ្ងៃ​នេះ​នៅ​ក្លឹប​មួយ ថ្ងៃ​ក្រោយ​អាច​នៅ​ក្លឹប​មួយ​ទៀត”។ ហើយគាត់ក៏បាននិយាយអំពីអតីតគ្រូបង្វឹករបស់គេនៅឯកីឡដ្ឋាន Bernabeu ផងដែរ។ ទោះបីជា Zidane មិនចូលចិត្តរូបគាត់ក៏ដោយ ក៏គាត់ថាការសម្រេចចិត្តរបស់  Zidane នេះគឺ “គួរឱ្យគោរព” ។

photo of James Rodríguez
James Rodriguez Former of Real Madrid

    រូបគេបានបន្ថែមទៀតថា: “គាត់នៅតែជាគ្រូបង្វឹករបស់ខ្ញុំ ហើយគាត់គឺជាគ្រូបង្វឹកឆ្នើមម្នាក់ ដែលមានទេពកោសល្យល្អៗជាច្រើន។ ខ្ញុំ​មិន​អាច​និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​គាត់​មាន​ភាព​យុត្តិធម៌​ ឬ​អត់​ចំពោះ​ខ្ញុំ​ទេ ប៉ុន្តែគ្រូបង្វឹកនីមួយៗស៊ុតតែមានចំណង់ចំណូលចិត្តខុសៗគ្នា ហើយខ្ញុំគោរពគាត់ គិត​ទៀត​ក៏​មិន​បាន​អី​មក​វិញ​ដែរ”។

ប្រភពពី៖ sport-english