photo of James Rodriguez
James Rodriguez

ខ្សែប្រយុទ្ធសញ្ជាាតិកូ​ឡុំ​ប៊ី​ កីឡាករ James Rodriguez បានថ្លែងប្រាប់សារព័ត៍មានថា Bayern Munich អាចស្រមៃក្នុងការឈ្នះពា​ន UEFA Champions League នៅរដូវកាលនេះ បន្ទាប់ពីបានផ្តួល Borussia Dortmund ក្នុងលទ្ធផល ៦-០ កាលពីថ្ងៃសៅរ៍ ។

James ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​​ឥត​ខ្ចោះសម្រាប់ Bayern Munich ​​​ពេលប្រកួតជាមួយក្រុម Dortmund ។ ហើយការបរាជ័យដ៏គួរឱ្យកត់សម្គាល់របស់ក្រុម Dortmund ដែលបានទទួលបរាជ័យជាលើកទី 1 ក្នុងការប្រកួតលីកចំនួន 13 លើកក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Peter Stöger។

មុនពេល Bayern ធ្វើដំណើរទៅកាន់អេស្ប៉ាញដើម្បីជួបក្រុម Sevilla FC នៅក្នុងការប្រកួតជើងទី 1 វគ្គ 1/4 ផ្តាច់ព្រ័ត្រ Champions League របស់ពួកគេនៅថ្ងៃអង្គារ  James ជឿថាអាចជាជំហានចុងក្រោយបំផុតឆ្ពោះទៅរកពានរង្វាន់អឺរ៉ុបទី 6  លោកបាននិយាយប្រាប់ bundesliga.com ថា “យើងពិតជាអាចធ្វើបាន! ខ្ញុំគិតថាអ្វីដែលយើងត្រូវធ្វើគឺការរួមគ្នា ហើយអ្វីដែលយើងត្រូវគិតគឺក្ដីស្រម៉ៃរួមរបស់ក្លឹប។ ថ្វីត្បិត Bayern Munich មិនអាចទទួលបានជ័យជំនះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែខ្ញុំជឿជាក់ថាឆ្នាំនេះយើងនឹងអាចធ្វើបាន” ៕

ប្រភព៖ bundesliga